ព្រះត្រៃបិដក ភាគ ៥៤

​(​កាលបើ​យ៉ាងនេះ​)​ ​ពាក្យ​ទាំងពួង​ ​គប្បី​ជា​របស់​ពិតមែន​ ​សេចក្តី​បរិសុទ្ធិ​ ​នឹង​មាន​ចំពោះខ្លួន​នៃ​សមណព្រាហ្មណ៍​ទាំងនោះ​ពិត​។​ ​ញាណ​ដែល​បុគ្គល​ដទៃ​គប្បី​ដឹកនាំ​ ​និង​សេចក្តី​ប្រកាន់​ព្រោះ​វិនិច្ឆ័យ​ក្នុង​ទិដ្ឋិ​ធម៌​ទាំងឡាយ​ ​មិន​មានដល់​ខីណាសវ​ពា្រហ្មណ៍​ ​ព្រោះហេតុនោះ​ ​ខីណាសវ​ព្រាហ្មណ៍​នោះ​ ​ទើប​ឆ្លង​ពាក្យ​វិវាទ​ទាំងឡាយ​បាន​ ​ទាំង​មិន​យល់ឃើញ​ធម៌​ដទៃ​ថា​ ​ប្រសើរ​ទេ​។​ ​សមណព្រាហ្មណ៍​ពួក​មួយ​ ​ពោល​អាង​បរិសុទ្ធិ​ ​ដោយ​ទិដ្ឋិ​ ​ថា​ខ្ញុំ​ដឹង​ ​ខ្ញុំ​ឃើញ​ ​របស់​នុ៎ះ​ពិតមែន​ ​បើទុកជា​មាន​សមណព្រាហ្មណ៍​ខ្លះ​ ​បានឃើញ​ដោយ​បរ​ចិត្ត​ញ្ញាណ​ជាដើម​ ​នឹង​មានប្រយោជន៍​អ្វី​ ​ដោយ​ការ​ឃើញ​របស់​សមណព្រាហ្មណ៍​នោះ​ ​(​បាន​ជា​)​ ​ពួក​សមណព្រាហ្មណ៍​ខ្លះ​ ​កន្លង​ ​(​នូវ​អរិយមគ្គ​)​ ​ហើយ​សំដែង​នូវ​សេចក្តី​បរិសុទ្ធិ​ ​ដោយ​ឧបាយ​ដទៃ​វិញ​។​ ​នរជន​ ​កាល​ឃើញ​ ​រមែង​ឃើញ​តែ​នាមរូប​ ​លុះ​ឃើញ​ហើយ​ ​រមែង​ដឹង​នូវ​នាមរូប​នោះ​ប៉ុណ្ណោះ​ ​កាលបើ​ឃើញ​ដោយ​វិបល្លាសសញ្ញា​យ៉ាងនេះ​ ​ចង់​ឃើញ​ច្រើន​ ​ឬ​តិច​ក៏ដោយ​ ​អ្ន​ក​បា្រ​ជ្ញ​ទាំងឡាយ​ ​មិន​ពោល​នូវ​សេចក្តី​បរិសុទ្ធិ​ ​ដោយ​ការ​ឃើញ​ត្រឹម​ប៉ុណ្ណោះទេ​។​ ​
ថយ | ទំព័រទី ៣០៥ | បន្ទាប់
ID: 636865619493489940
ទៅកាន់ទំព័រ៖