ព្រះត្រៃបិដក ភាគ ៥៤

​បុគ្គល​អ្នកពោល​ប្រកាន់​មាំ​ ​មិន​ងាយ​គេ​ប្រដៅ​បានទេ​ ​បុគ្គល​អ្នកធ្វើ​ទិដ្ឋិ​ដែល​ខ្លួន​កំណត់​ហើយ​ ​ឲ្យ​ជា​ប្រធាន​ ​អាស្រ័យ​នូវ​សាស្តា​ណា​ ​រមែង​ជា​អ្នកពោល​សរសើរ​ថា​ ​ល្អ​ក្នុង​សាស្តា​នោះ​ ​បុគ្គល​នោះ​ ​ជា​អ្នកពោល​នូវ​សេចក្តី​បរិសុទ្ធិ​ ​បានឃើញ​ថា​ ​ជា​ធម៌​ពិត​ ​ក្នុង​វាទៈ​របស់​សាស្តា​នោះ​។​ ​ខីណាសវ​ព្រាហ្មណ៍​ ​ដឹង​ច្បាស់​ ​(​នូវ​សង្ខារធម៌​ទាំងពួង​)​ ​រមែង​មិន​ប្រកាន់​នូវ​ការកំណត់​ ​ដោយ​តណ្ហា​ ​និង​ទិដ្ឋិ​ ​ជា​អ្នក​មិន​ប្រព្រឹត្តទៅ​ក្នុង​ទិដ្ឋិ​ ​ទាំង​មិន​មានផៅ​ពង្ស​ ​គឺ​តណ្ហា​ ​និង​ទិដ្ឋិ​ ​ដោយ​មិច្ឆា​ញាណ​ទេ​ ​មួយទៀត​ ​ខីណាសវ​ព្រាហ្មណ៍​នោះ​ ​បានដឹង​ហើយ​នូវ​ទិដ្ឋិ​ទាំងឡាយ​ ​ដែល​កើត​ហើយ​អំពី​ជន​ច្រើន​នាក់​ ​ក៏​ព្រងើយកន្តើយ​ ​គឺ​មិន​ប្រកាន់​មាំ​ដោយអំណាច​តណ្ហា​ ​និង​ទិដ្ឋិ​ ​ចំណែក​ជន​ទាំងឡាយ​ដទៃ​ ​រមែង​ប្រកាន់​ស្អិត​។​ ​អ្ន​ក​បា្រ​ជ្ញ​ក្នុង​លោក​នេះ​ ​លះបង់​នូវ​កិលេស​គ្រឿង​ចងក្រង​ ​កាល​ជន​ទាំងឡាយ​ ​មានការ​ទាស់ទែង​កើត​ហើយ​ ​លោក​ជា​អ្នក​មិន​ប្រព្រឹត្ត​ជាពួក​ ​កាល​ជន​ទាំងឡាយ​ ​មិន​ស្ងប់​ ​លោក​ជា​អ្នក​ស្ងប់​ ​លោក​ជា​អ្ន​ក​ប្រងើ​យកន្តើយ​ ​មិន​ប្រកាន់​ ​ចំណែក​ជន​ទាំងឡាយ​ដទៃ​ ​រមែង​ប្រកាន់​ស្អិត​។​ ​
ថយ | ទំព័រទី ៣០៦ | បន្ទាប់
ID: 636865619659649444
ទៅកាន់ទំព័រ៖