ព្រះត្រៃបិដក ភាគ ៥៤

​កាលបើ​លោក​រម្ងាប់​នូវ​រាគា​ទិ​កិ្ក​លេស​ ​ក្នុង​សន្តាន​ហើយ​ ​សេចក្តី​យល់ឃើញ​ថា​ ​ខ្លួន​គឺ​សស្ស​ត​ទិដ្ឋិ​ ​រមែង​មិន​មាន​ ​សេចក្តី​យល់ឃើញ​ថា​ ​មិនមែន​ខ្លួន​ ​គឺ​ឧច្ឆេទ​ទិដ្ឋិ​ ​នឹង​មាន​មក​អំពី​ណា​។​ ​រលក​រមែង​មិនកើត​ឡើង​ត្រង់​ជំរៅ​ពាក់កណ្តាល​សមុទ្ទ​ ​ទឹក​ត្រង់​កណ្តាល​នោះ​ ​រមែង​តាំងនៅ​នឹង​ ​មាន​ឧបមា​យ៉ាងណាមិញ​ ​មាន​ឧបមេយ្យ​ ​ដូច​ភិក្ខុ​អ្នក​តាំងនៅ​នឹងនួន​ ​ជា​អ្នក​មិន​មាន​តណ្ហា​ជា​គ្រឿង​ញាប់ញ័រ​ដូច្នោះឯង​ ​មិន​គប្បី​ធ្វើ​កិលេស​ឲ្យ​ពុះពោរ​ក្នុង​ទីណា​មួយ​។​ ​(​ព្រះពុទ្ធ​និមិ្មត​ ​សួរ​ថា​)​ ​ព្រះអង្គ​មាន​ចក្ខុ​បើក​ហើយ​ ​បាន​សំដែងធម៌​ ​ចំពោះ​ភ្នែក​ ​គឺ​ធម៌​ ​ដែល​ព្រះអង្គ​ឃើញច្បាស់​ហើយ​ ​ដោយ​ព្រះអង្គ​ឯង​ ​ជា​ធម៌​កំចាត់​នូវ​សេចក្តី​អន្តរាយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះអង្គ​សំដែង​នូវ​បដិបទា​ផង​ ​នូវ​បាតិមោក្ខ​សីល​ផង​ ​នូវ​សមាធិចិត្ត​ផង​។​ ​(​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​)​ ​ភិក្ខុ​គប្បី​ជា​អ្នក​មិន​រឡេមរឡាម​ដោយ​ចក្ខុ​ទាំងឡាយ​ផង​ ​គប្បី​បិទ​ខ្ទប់​នូវ​ត្រចៀក​ ​ក្នុង​ពាក្យ​នៃ​អ្នកស្រុក​ផង​ ​មិន​គប្បី​ជាប់​នៅក្នុង​រស​ផង​ ​មិន​គប្បី​ប្រកាន់​នូវ​របស់​ណាមួយ​ក្នុង​លោក​ផង​។​ ​កាលណា​ភិក្ខុ​ត្រូវ​ផស្សៈ​ប៉ះពាល់​ហើយ​ ​
ថយ | ទំព័រទី ៣០៩ | បន្ទាប់
ID: 636865620328997728
ទៅកាន់ទំព័រ៖