ព្រះត្រៃបិដក ភាគ ៥៤
បពិត្រព្រះគោតមដ៏ចំរើន ធម៌ដែលព្រះគោតមដ៏ចំរើន ទ្រង់ប្រកាសដោយអនេកបរិយាយ យ៉ាងនេះ (ភ្លឺច្បាស់ណាស់) ដូចមនុស្សផ្ងាររបស់ដែលផ្កាប់ ឬដូចគេបើកបង្ហាញរបស់ដែលបិទបាំង ឬក៏ដូចគេប្រាប់នូវផ្លូវ ដល់អ្នកវង្វេងទិស ពុំនោះសោត ដូចគេទ្រោលប្រទីបក្នុងទីងងឹត ដោយគិតថា មនុស្សអ្នកមានចក្ខុទាំងឡាយ ឃើញនូវរូបទាំងឡាយបាន។ ខ្ញុំព្រះអង្គនុ៎ះ សូមដល់ព្រះគោតមមានព្រះភាគផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាសរណៈ សូមព្រះគោតមដ៏ចំរើន ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវសរណៈស្មើដោយជីវិត តាំងអំពីថ្ងៃនេះជាដើមទៅ។ ខ្ញុំព្រះអង្គ គប្បីបាននូវបព្វជ្ជា គប្បីបាននូវឧបសម្បទា ក្នុងសំណាក់នៃព្រះគោតមដ៏ចំរើន។ កសិភារទ្វាជព្រាហ្មណ៍ ក៏បាននូវបព្វជ្ជា បាននូវឧបសម្បទា ក្នុងសំណាក់នៃព្រះមានព្រះភាគ។ លុះព្រះភារទ្វាជៈដ៏មានអាយុ បានឧបសម្បទាមិនយូរប៉ុន្មាន ក៏ចៀសចេញទៅតែម្នាក់ឯង មិនធ្វេសប្រហែស មានសេចក្តីព្យាយាម មានចិត្តស្លុងទៅកាន់ព្រះនិព្វាន ពួកកុលបុត្តចេញចាកផ្ទះ ចូលទៅកាន់ផ្នួសដោយប្រពៃ
ID: 636865488599263218
ទៅកាន់ទំព័រ៖