ព្រះត្រៃបិដក ភាគ ៥៤

​ភិក្ខុ​មិន​គប្បី​ធ្វើ​នូវ​សេចក្តី​ខ្សឹកខ្សួល​ផង​ ​មិន​គ​ប្បី​បា្រ​ថ្នា​នូវ​ភព​ណាមួយ​ផង​ ​មិន​គប្បី​ញាប់ញ័រ​ក្នុង​សត្វ​សាហាវ​ ​ដែល​គួរ​ស្ញប់ស្ញែង​ផង​។​ ​មួយទៀត​ ​ភិក្ខុ​បើ​បាន​នូវ​បាយ​ ​ទឹក​ ​ខាទ​នីយៈ​ ​ឬ​សំពត់​ទាំងឡាយ​ហើយ​ ​មិន​គប្បី​ធ្វើ​នូវ​សន្និធិ​ ​(​ការ​សន្សំទុក​)​ ​ឡើយ​ ​កាលបើ​មិនបាន​វត្ថុ​ទាំងនោះ​ទេ​ ​ក៏​មិន​គប្បី​អន្ទះ​សារ​។​ ​ភិក្ខុ​គប្បី​ជា​អ្នក​អភិរម្យ​ក្នុង​ឈាន​ ​គប្បី​ជា​អ្នក​មិន​រពឹស​ជើង​ ​គប្បី​វៀរចាក​សេចក្តី​រពឹស​ ​(​មាន​រពឹសដៃ​ជាដើម​)​ ​មិន​គប្បី​ធ្វេសប្រហែស​ ​មួយទៀត​ ​គប្បី​នៅក្នុង​ទី​អង្គុយ​ ​ទីដេក​ ​ដែល​មាន​សំឡេង​តិច​។​ ​ភិក្ខុ​មាន​សេចក្តី​ព្យាយាម​ ​មិន​គប្បី​ធ្វើការ​ដេកលក់​ឲ្យ​ច្រើន​ទេ​ ​គប្បី​គប់​រក​នូវ​សេចក្តី​ភ្ញាក់រឭក​ ​គប្បី​លះបង់​សេចក្តី​ខ្ជិលច្រអូស​ ​មាយា​ ​ល្បែង​សើច​ ​ល្បែង​លេង​មេថុន​ ​ព្រមទាំង​ការ​ស្អិតស្អាង​ខ្លួន​ចេញ​។​ ​
ថយ | ទំព័រទី ៣១០ | បន្ទាប់
ID: 636865620525038941
ទៅកាន់ទំព័រ៖