ព្រះត្រៃបិដក ភាគ ៥៤
ភិក្ខុអ្នករាប់អានព្រះរតនត្រ័យ មិនគប្បីប្រកបអាថព្វណមន្ត (មន្តសម្រាប់ឲ្យឧបទ្ទវៈកើតឡើង ក្នុងបច្ចាមិត្ត) មន្តសម្រាប់ទាយសុបិន មន្តសម្រាប់ទាយលក្ខណៈ មន្តសម្រាប់សំដែងឫក្សមង្គល មិនគប្បីសេពគប់មន្តសម្រាប់ទាយសម្រែកសត្វផង ថ្នាំសម្រាប់ធ្វើគភ៌ឲ្យតាំងនៅផង ការរក្សារោគផង។ ភិក្ខុមិនគប្បីញាប់ញ័រនឹងពាក្យនិន្ទា បើមានគេសរសើរ ក៏មិនគប្បីឡើងជោរផង គប្បីបន្ទោបង់លោភៈ មច្ឆរិយៈ សេចក្តីក្រេវក្រោធ និងពាក្យញុះញង់។ ភិក្ខុមិនគប្បីតាំងនៅក្នុងការលក់ចេញ ទិញចូល មិនគប្បីធ្វើការពោលតិះដៀលក្នុងទីណាមួយ មិនគប្បីជាប់ចិត្តក្នុងស្រុក មិនគប្បីចរចានឹងជន ព្រោះបា្រថ្នាលាភ។ មួយទៀត ភិក្ខុមិនគប្បីពោលវាចាលើកខ្លួន មិនគប្បីពោលវាចាផ្សែផ្សំ មិនគប្បីសិក្សានូវសេចក្តីឃ្នើសឃ្នង កាយ វាចា ចិត្ត មិនគប្បីពោលពាក្យប្រណាំប្រជែង។
ID: 636865620690808422
ទៅកាន់ទំព័រ៖