ព្រះត្រៃបិដក ភាគ ៥៤
ភិក្ខុមិនគប្បីដឹកនាំ ក្នុងពាក្យមុសាវាទ មិនគប្បីធ្វើការអួតអាងទាំងដឹងខ្លួន មួយទៀត មិនគប្បីមើលងាយអ្នកដទៃ ដោយអាជីវៈ (ការចិញ្ចឹមជីវិត) និងបញ្ញា និងសីលវ័ត។ ភិក្ខុកាលបើបានឮពាក្យ (មិនជាទីគាប់ចិត្ត) ដ៏ច្រើន របស់សមណៈទាំងឡាយ ឬរបស់បុថុជ្ជនទាំងឡាយ មិនគប្បីប្រទូស្តទៅរក មិនគប្បីពោលតប ដោយពាក្យអាក្រក់ ព្រោះថា លោកអ្នកស្ងប់រម្ងាប់ទាំងឡាយ រមែងមិនធ្វើការឈ្លោះតបតឡើយ។ ភិក្ខុ កាលបានដឹង បានពិចារណាធម៌នុ៎ះ គប្បីជាអ្នករឭកសិក្សាសព្វកាល បើបានដឹងសេចក្តីរំលត់រាគាទិកិ្កលេស ថាជាសេចក្តីស្ងប់ហើយ មិនគប្បីប្រហែសធ្វេស ក្នុងសាសនានៃព្រះគោតមឡើយ។ ភិក្ខុនោះ ជាអ្នកគ្របសង្កត់រូបជាដើម ជាអ្នកដែលរូបជាដើម គ្របសង្កត់មិនបាន ជាអ្នកឃើញធម៌ ចំពោះភ្នែកឯង មិនអាងគេថា ដូច្នេះ ៗ
ID: 636865620916801349
ទៅកាន់ទំព័រ៖