ព្រះត្រៃបិដក ភាគ ៥៤
បុគ្គលដែលមិនមានឫស្យា មិនមានសេចក្តីត្រេកអរ ជាអ្នកមិនញាប់ញ័រ ជាអ្នកស្ងប់រម្ងាប់ ក្នុងអាយតនៈខាងក្នុង ខាងក្រៅទាំងអស់ តថាគត កាលបើមានបុគ្គលចូលមកសួរអានិសង្ស របស់បុគ្គលអ្នកមិនញាប់ញ័រនោះ ក៏នឹងសំដែង (អានិសង្សទាំង ៤ មានមិនឫស្យាជាដើមនោះ)។ បណ្តាសង្ខារទាំង ៣ មានបុញ្ញាភិសង្ខារជាដើម) សង្ខារណាមួយ មិនមានដល់បុគ្គលអ្នកមិនញាប់ញ័រ អ្នកដឹងច្បាស់ (នូវត្រៃលក្ខណ៍) បុគ្គលនោះ វៀរស្រឡះចាកសង្ខារទាំង ៣ នោះ រមែងឃើញសេចក្តីក្សេមក្នុងទីទាំងពួង។ អ្នកបា្រជ្ញ រមែងមិននិយាយអួតខ្លួន (ដោយមានះថា អញជាបុគ្គលស្មើគ្នា) ក្នុងពួកបុគ្គលស្មើគ្នា (ថាអញជាបុគ្គលថោកទាប) ក្នុងពួកបុគ្គលដែលថោកទាប (ថាអញជាបុគ្គលប្រសើរ) ក្នុងពួកបុគ្គលដែលប្រសើរ បុគ្គលនោះ ជាអ្នកស្ងប់បា្រសចាកសេចក្តីកំណាញ់ រមែងមិនប្រកាន់ មិនអន្ទះសារ។
ចប់ អត្តទណ្ឌសូត្រ ទី១៥។
ID: 636865622245167327
ទៅកាន់ទំព័រ៖