ព្រះត្រៃបិដក ភាគ ៥៤
ភិក្ខុកាលនៅក្នុងសេនាសនៈស្ងាត់ បា្រសចាកសំឡេងគឹកកង មិនគប្បីញាប់ញ័រ ដោយហេតុគួរឲ្យភ័យណា ហេតុគួរឲ្យភ័យក្នុងសេនាសនៈថោកទាប និងឧត្តមនោះ មានប៉ុន្មាន ភិក្ខុនៅក្នុងសេនាសនៈស្ងាត់ គប្បីគ្របសង្កត់សេចក្តីអន្តរាយទាំងឡាយណា សេចក្តីអន្តរាយទាំងឡាយនោះ មានប៉ុន្មាន ដែលនឹងមានដល់ភិក្ខុ កាលទៅកាន់ទិស ដែលគេមិនធ្លាប់ទៅ គឺព្រះនិព្វាន ក្នុងលោកនេះ។ ពាក្យពេចន៍របស់ភិក្ខុអ្នកមានខ្លួនបញ្ជូនទៅ គឺជាអ្នកមានព្យាយាមតឹងតែង តើដូចម្តេច គោចរទាំងឡាយ ក្នុងលោកនេះ របស់លោក តើដូចម្តេច សីល និងវ័តទាំងឡាយ របស់លោក តើដូចម្តេច ភិក្ខុនោះ គប្បីសមាទាន នូវសិក្ខាដូចម្តេច ទើបជាអ្នកមានសតិ មានចិត្តមូលក្នុងអារម្មណ៍តែមួយ ជាអ្នកមានប្រាជ្ញាគប្បីបន្ទោបង់កិលេស ជាមន្ទិលរបស់ខ្លួនបាន ដូចជាងមាស ដេញអាចម៍មាសឲ្យអស់ចេញបាន។ (ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសារីបុត្ត) ផាសុវិហារធម៌ (គ្រឿងនៅសុខសម្រាន្ត) ណា របស់ភិក្ខុអ្នកខ្ពើម (អំពីជាតិជាដើម)
ID: 636865622900194792
ទៅកាន់ទំព័រ៖