ព្រះត្រៃបិដក ភាគ ៥៤
ដើម្បីប្រយោជន៍ដល់អនុត្តរធម៌ណា មិនយូរប៉ុន្មាន ក៏ធ្វើឲ្យជាក់ច្បាស់ សម្រេចនូវអនុត្តរធម៌នោះ ដ៏ជាទីបំផុតនៃព្រហ្មចរិយៈ ដោយប្រាជា្ញដ៏ឧត្តមរបស់ខ្លួនឯង ក្នុងអត្តភាពនេះ បានដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញបានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញបានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះភារទ្វាជៈដ៏មានអាយុ រាប់ថា ជាព្រះអរហន្តមួយអង្គដែរ។
ចប់ កសិភារទ្វាជសូត្រ ទី៤។
ID: 636865488830646453
ទៅកាន់ទំព័រ៖