ព្រះត្រៃបិដក ភាគ ៥៤

អ្ន​ក​បា្រ​ថ្នា​នូវ​ការ​ត្រាស់​ដឹង​ ​សេព​នូវ​សេនាសនៈ​ស្ងាត់​ ​តថាគត​នឹង​ពោល​នូវ​ផាសុវិហារ​ធម៌​នោះ​ ​ធម៌​ដ៏​សមគួរ​ដល់​អ្នក​តាម​ដឹង​។​ ​ភិក្ខុ​ជា​អ្នកប្រាជ្ញ​ ​មានស្មារតី​ ​ប្រព្រឹត្ត​ក្នុង​គុណ​មាន​ទីបំផុត​ដោយ​ជុំវិញ​(​១​)​ ​មិន​គប្បី​ខ្លាច​នូវ​ភ័យ​ទាំង​ ​៥​ ​យ៉ាង​ ​គឺ​មិន​ខ្លាច​សត្វ​របោម​ ​១​ ​ស្រួយ​ ​១​ ​ពស់​តូច​ពស់​ធំ​ ​១​ ​ផស្សៈ​នៃ​មនុស្សជា​ចោរ​ ​១​ ​ពួក​សត្វ​ជើង​បួន​ ​១​ ​ភិក្ខុ​អ្ន​ក​បា្រ​ជ្ញ​នោះ​ ​ជា​អ្នក​ស្វះស្វែង​រក​កុសលធម៌​ ​សូម្បី​បានឃើញ​ជន​ដែល​ក្រៅអំពី​សហ​ធម្មិកៈ​ ​ឬ​បានឮ​សំឡេង​ដែល​ខ្លួន​គួរខ្លាច​ដ៏​ច្រើន​ ​របស់​ជន​ទាំងនោះ​ ​ឬ​អន្តរាយ​យ៉ាង​ដទៃ​ ​ៗ​ ​គប្បី​គ្រប​សង្កត់​ ​មិន​គប្បី​តក់ស្លុត​រន្ធត់​ឡើយ​។​ ​ភិក្ខុ​អ្ន​ក​បា្រ​ជ្ញ​នោះ​ ​បើ​ផស្សៈ​នៃ​រោគ​ ​ឬ​សេចក្តី​ស្រេកឃ្លាន​ ​ឬក៏​ត្រជាក់​ ​និង​ក្តៅ​ពាល់ត្រូវ​ហើយ​ ​គប្បី​ខំអត់​សង្កត់​ ​ភិក្ខុ​នោះ​ ​ដែល​ផស្សៈ​នៃ​រោគ​ ​និង​សេចក្តី​ស្រេកឃ្លាន​ ​(​ជាដើម​នោះ​)​ ​ពាល់ត្រូវ​ហើយ​ ​(​ដោយ​អាការ​ផ្សេង​ ​ៗ​)​ ​សូម្បី​ច្រើនយ៉ាង​ណា​ ​ក៏​មិនបាន​ធ្វើ​ឱកាស​ ​(​ឲ្យ​ដល់​វិញ្ញាណ​ ​ដែល​ប្រកបដោយ​សង្ខារ​ ​គឺ​ចិត្ត​ដែល​សម្បយុត្ត​ដោយ​កុសលា​កុសល​ចេតនា​)​ ​គប្បី​ធ្វើ​សេចក្តី​ព្យាយាម​ប្រឹងប្រែង​មុតមាំ​។​ ​
​(​១​)​ ​សំដៅយក​បារិសុទ្ធិ​សីល​ ​៤​។​ ​ខុទ្ទកនិកាយ​ ​មហា​និទ្ទេស​។​
ថយ | ទំព័រទី ៣២០ | បន្ទាប់
ID: 636865623184641062
ទៅកាន់ទំព័រ៖