ព្រះត្រៃបិដក ភាគ ៥៤

​ភិក្ខុ​អ្នក​សិក្សា​ក្នុង​ត្រៃសិក្ខា​ ​ជា​អ្នក​មិន​មាន​កង្វល់​ ​ត្រាច់​ទៅ​ ​គប្បី​បន្ទោបង់​សេចក្តី​ត្រិះរិះ​ ​៤​ ​យ៉ាង​ ​ដែល​ជាទី​តាំង​នៃ​សេចក្តី​ខ្សឹកខ្សួល​ ​គឺ​ត្រិះរិះ​ថា​ ​អញ​នឹង​បាន​របស់​អ្វី​បរិភោគ​ ​១​ ​ថា​អញ​នឹង​បរិភោគ​ក្នុង​ទីណា​ ​១​ ​ថា​អញ​ដេក​ជា​ទុក្ខ​ក្នុង​រាត្រី​នេះ​ ​១​ ​ថា​អញ​នឹង​ដេក​ក្នុង​ទីណា​ ​(​ទើប​ជា​សុខសប្បាយ​)​ ​១​។​ ​ភិក្ខុ​ក្នុង​ធម្មវិន័យ​នេះ​ ​បាន​នូវ​បាយ​ផង​ ​នូវ​សំពត់​ស្លៀកដណ្តប់​ផង​ ​ក្នុង​កាលគួរ​ ​ភិក្ខុ​នោះ​ ​គប្បី​ដឹង​ប្រមាណ​ ​(​ក្នុង​ការ​ទទួល​ ​ឬ​ការ​ប្រើ​បា្រស់​នូវ​បច្ច័យ​ ​៤​)​ ​ដើម្បី​សន្តោស​ ​ភិក្ខុ​នោះ​ ​គប្បី​ជា​អ្នកគ្រប់គ្រង​ក្នុង​បច្ច័យ​ទាំង​ ​៤​ ​នោះ​ ​គប្បី​ជា​អ្នកមាន​ការប្រព្រឹត្តិ​សង្រួម​ ​ក្នុង​ស្រុកទេស​ ​សូម្បី​ត្រូវ​អ្នកណា​ ​ៗ​ ​ប្រទូស្ត​ហើយ​ ​ក៏​មិន​គប្បី​ពោល​ពាក្យ​អាក្រក់​ ​(​ទៅ​រក​អ្នកនោះ​)​។​ ​ភិក្ខុ​គប្បី​ជា​អ្នកមាន​ចក្ខុ​ដាក់ចុះ​ ​មួយទៀត​ ​មិន​គប្បី​ជា​អ្នក​រពឹស​ជើង​ ​គប្បី​ជា​អ្នក​ប្រកប​រឿយ​ ​ៗ​ ​ក្នុង​ឈាន​ ​ជា​អ្នក​ភ្ញាក់រឭក​ច្រើន​ ​ជា​អ្នក​ប្រារព្ធ​ឧបេក្ខា​ ​ហើយ​មានចិត្ត​ដំ​កល់​មាំ​ ​គប្បី​កាត់​អកុសល​វិតក្កៈ​ ​និង​ធម៌​ជាទី​អាស្រ័យ​នៅ​នៃ​អកុសល​វិតក្កៈ​ ​និង​ការ​រពឹស​ ​(​មាន​រពឹសដៃ​ជាដើម​)​។​
ថយ | ទំព័រទី ៣២២ | បន្ទាប់
ID: 636865633168702117
ទៅកាន់ទំព័រ៖