ព្រះត្រៃបិដក ភាគ ៥៤

​ភិក្ខុ​ ​កាល​គេ​ដាស់តឿន​ ​ដោយ​ពាក្យ​ទាំងឡាយ​ ​គប្បី​ជា​អ្នកមាន​ស្មារតី​ ​ទទួល​ត្រេកអរ​ ​គប្បី​ជា​អ្នក​ទំ​លាយ​ចិត្តរឹង​រូស​ ​ក្នុង​សព្រហ្មចារី​ទាំងឡាយ​ចេញ​ ​គប្បី​បញ្ចេញវាចា​ជាកុសល​ ​មិន​គប្បី​បញ្ចេញវាចា​ហួសកំណត់​ ​កុំ​គិតគូរ​ក្នុង​ពាក្យគរហា​និន្ទា​របស់​ពួក​ជន​។​ ​មួយទៀត​ ​ភិក្ខុ​អ្នកមាន​ស្មារតី​ ​គប្បី​សិក្សា​ក្នុង​ត្រៃសិក្ខា​ ​ដើម្បី​កំចាត់​បង់​ធូលី​ណា​ ​ធូលី​នោះ​ ​មាននៅ​ក្នុង​លោក​ ​៥​ ​យ៉ាង​ ​គឺ​រូប​រាគៈ​ ​១​ ​សទ្ទ​រាគៈ​ ​១​ ​គន្ធ​រាគៈ​ ​១​ ​រស​រាគៈ​ ​១​ ​ផស្ស​រាគៈ​ ​១​ ​ភិក្ខុ​នោះ​ ​គប្បី​អត់សង្កត់​នូវ​សេចក្តី​ត្រេកអរ​ក្នុង​រូប​ ​សំឡេង​ ​ក្លិន​ ​រស​ ​ផស្សៈ​ទាំងនោះ​ចេញ​។​ ​ភិក្ខុ​ជា​អ្នកមាន​ស្មារតី​ ​មានចិត្ត​ផុត​ស្រឡះ​ហើយដោយ​ប្រពៃ​ ​គប្បី​កំចាត់​បង់​សេចក្តី​ប៉ុនប៉ង​ ​ក្នុង​កាមារម្មណ៍​ទាំងឡាយ​នោះ​ចេញ​ ​(​គ្រាស​មា​ធិ​ចិត្ត​កើតឡើង​ហើយ​)​ ​ភិក្ខុ​នោះ​ ​(​មិនបាន​ឈប់​នៅ​ត្រឹម​ប៉ុណ្ណោះ​)​ ​ខំ​ត្រិះរិះ​ពិចារណា​ធម៌​ ​ដោយ​ត្រឹមត្រូវ​តាមកាល​តទៅទៀត​ ​ភិក្ខុ​នោះ​ ​គប្បី​ជា​អ្នកមាន​ចិត្តជា​ឯកគ្គតា​ ​កំចាត់​បង់​ងងឹត​ ​គឺ​កិលេស​ចេញ​។​

​ចប់​ ​សារីបុត្ត​សូត្រ​ ​ទី១៦​។​
​ចប់​ ​អដ្ឋ​ក​វគ្គ​ ​ទី៤​។​

ថយ | ទំព័រទី ៣២៣ | បន្ទាប់
ID: 636865633390064778
ទៅកាន់ទំព័រ៖