ព្រះត្រៃបិដក ភាគ ៥៤

 ​ពាវ​រី​ព្រាហ្មណ៍​ ​បានឃើញ​ព្រាហ្មណ៍​នោះ​ហើយ​ ​ក៏​អញ្ជើញ​ដោយ​អាសនៈ​ ​សាកសួរ​សេចក្តី​សុខ​ផង​ ​កុសល​ផង​ ​ហើយ​បាន​ពោល​ពាក្យ​នេះ​ថា​ ​ទេយ្យធម៌​ណា​របស់ខ្ញុំ​ ​ទេយ្យធម៌​ទាំងអស់​នោះ​ ​ខ្ញុំ​បាន​បរិច្ចាគ​អស់ហើយ​ ​ម្នាល​ព្រាហ្មណ៍​ ​អ្នក​ចូរ​ជឿ​ខ្ញុំ​ចុះ​ ​ខ្ញុំ​មិន​មាន​វត្ថុ​ ​៥០០​ ​ទេ​។​
 (​ព្រាហ្មណ៍​នោះ​ ​និយាយ​ថា​)​ ​កាល​ខ្ញុំ​សូម​ហើយ​ ​បើ​អ្នក​ដ៏​ចំរើន​មិន​ឲ្យ​ទេ​ ​ក្បាល​របស់​អ្នក​ ​ចូរ​បែក​ ​៧​ ​ភាគ​ ​ក្នុង​ថ្ងៃទី​ ​៧​។​ ​ព្រាហ្មណ៍​កុហក​នោះ​ ​បាន​ធ្វើ​កលឧបាយ​ ​ហើយ​សំដែង​នូវ​ហេតុ​ដែល​គួរខ្លាច​ដ៏​ពន្លឹក​ ​ដល់​ពាវ​រី​ព្រាហ្មណ៍​នោះ​ ​លុះ​ពាវ​រី​ព្រាហ្មណ៍​ ​ឮ​ពាក្យ​ព្រាហ្មណ៍​នោះ​ហើយ​ ​ក៏​ដល់​នូវ​សេចក្តី​ទុក្ខ​ព្រួយ​ ​មិន​បរិភោគ​អាហារ​ ​ទៅជា​ស្គាំងស្គម​ ​ចុក​ណែន​ដោយ​សរ​ ​គឺ​សេចក្តី​សោក​ ​កាលបើ​ពាវ​រី​ព្រាហ្មណ៍​មានចិត្ត​យ៉ាងនេះ​ ​ចិត្ត​ក៏​មិន​ត្រេកអរ​ក្នុង​ឈាន​។​ ​ទេវតា​អ្ន​ក​បា្រ​ថ្នា​ប្រយោជន៍​ ​បានឃើញ​ពាវ​រី​ពា្រហ្មណ៍​ ​មាន​សេចក្តី​តក់ស្លុត​ ​ដល់​នូវ​សេចក្តី​ទុក្ខ​ព្រួយ​ ​ដូច្នោះ​ហើយ​ ​ក៏​ចូល​ទៅ​រក​ពាវ​រី​ព្រាហ្មណ៍​ ​និយាយ​ដូច្នេះ​ថា​ ​ព្រាហ្មណ៍​នោះ​ ​មិនដឹង​ក្បាល​ទេ​ ​គាត់​ជា​អ្នក​កុហក​ ​ជា​អ្នក​ត្រូវការ​ដោយ​ទ្រព្យ​ ​គាត់​មិន​មានការ​ដឹង​នូវ​ក្បាល​ ​និង​ការ​ធ្លាក់ចុះ​នៃ​ក្បាល​ទេ​។​
ថយ | ទំព័រទី ៣២៦ | បន្ទាប់
ID: 636865634219242205
ទៅកាន់ទំព័រ៖