ព្រះត្រៃបិដក ភាគ ៥៤

​ព្រះសម្ពុទ្ធ​មានជោគ​អង្គ​នោះ​ ​មាន​ចក្ខុ​ ​សំដែងធម៌​ក្នុង​លោក​ ​អ្នក​ចូរ​អញ្ជើញ​ទៅ​សួរ​ព្រះអង្គ​ចុះ​ ​ព្រះអង្គ​នឹង​សំដែង​ហេតុ​នោះ​ដល់​អ្នក​។​ ​ពាវ​រី​ព្រាហ្មណ៍​ ​គ្រាន់តែ​ឮ​ពាក្យ​ថា​ ​ព្រះសម្ពុទ្ធ​ ​ក៏​មានចិត្ត​រីករាយ​ ​មាន​សេចក្តី​សោក​ស្រាលស្តើង​ ​ទាំង​បាន​នូវ​បីតិ​ដ៏​ធំ​ទូលាយ​។​
 លុះ​ពាវ​រី​ព្រាហ្មណ៍​នោះ​ ​ពេញចិត្ត​ ​មានចិត្ត​ត្រេកអរ​ ​មានចិត្ត​រីករាយ​ហើយ​ ​ក៏​សួរ​ទេវតា​នោះ​ថា​ ​ព្រះ​លោកនាថ​ ​ព្រះអង្គ​គង់នៅ​ក្នុង​ស្រុក​ណា​ ​និគម​ណា​ ​ឬ​ជនបទ​ណា​ ​យើង​នឹង​ទៅ​ថ្វាយបង្គំ​ព្រះសម្ពុទ្ធ​ ​ឧត្តម​ជាង​សត្វ​មាន​ជើង​ពីរ​ ​ក្នុង​ទីណា​។​
 (​ទេវតា​ ​បា្រប់​ថា​)​ ​ព្រះ​ជិនស្រី​ ​មាន​ប្រាជ្ញា​ច្រើន​ ​មាន​ប្រាជ្ញា​ដ៏​ប្រសើរ​ ​ដូច​ផែនដី​ ​គង់នៅ​ក្នុង​កោសល​មន្ទីរ​ ​ក្នុង​ក្រុង​សាវត្ថី​ ​ព្រះមានបុណ្យ​នោះ​ ​ជា​សក្យ​បុត្រ​ ​មានធុរៈ​ដាក់​ចោល​អស់ហើយ​ ​មិន​មាន​អាសវៈ​ទេ​ ​ប្រសើរ​ជាង​នរជន​ ​ទើប​ដឹង​នូវ​ក្បាល​ ​និង​ការ​ធ្លាក់ចុះ​នៃ​ក្បាល​។​ ​លំដាប់នោះ​ ​ពាវ​រី​ព្រាហ្មណ៍​ ​បាន​ហៅ​ពួក​ព្រាហ្មណ៍​ជា​សិស្ស​ ​ដែល​ដល់​នូវ​ត្រើយ​នៃ​មន្ត​ ​(​ចេះ​ចប់​មន្ត​)​ ​មក​ថា​ ​
ថយ | ទំព័រទី ៣២៨ | បន្ទាប់
ID: 636865634819456535
ទៅកាន់ទំព័រ៖