ព្រះត្រៃបិដក ភាគ ៥៤

​ចុន្ទ​សូត្រ​ ​ទី៥​


 [​៩​]​ ​(​ចុន្ទ​កម្មា​របុ​ត្ត​ ​ក្រាបទូល​សួរ​ព្រះមានព្រះភាគ​ថា​)​ ​ខ្ញុំ​ព្រះអង្គ​ ​សូម​ទូល​សួរ​ព្រះអង្គ​ ​ជា​អ្នកប្រាជ្ញ​ ​មាន​បញ្ញា​ច្រើន​ ​ជា​ព្រះពុទ្ធ​ ​ជា​ម្ចាស់​នៃ​ធម៌​ ​ប្រាសចាក​តណ្ហា​ដ៏​ឧត្តម​ ​ជាង​សត្វ​ជើង​ពីរ​ ​ប្រសើរ​ជាង​សារថី​ទាំងឡាយ​ ​តើ​ពួក​សមណៈ​ក្នុង​លោក​នេះ​ ​មាន​ប៉ុន្មាន​ ​សូម​ព្រះអង្គ​សំដែង​ប្រាប់​នូវ​ពួក​សមណៈ​នោះ​ឲ្យ​ទាន​។​
 (​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ម្នាល​ចុន្ទ​)​ ​សមណៈ​មានត្រឹមតែ​ ​៤​ ​ពួក​ ​មិន​មានដល់​គំរប់​ ​៥​ ​ទេ​ ​កាលបើ​អ្នក​សួរ​បញ្ជាក់​ហើយ​ ​តថាគត​នឹង​ប្រាប់​នូវ​សមណៈ​ទាំងនោះ​ដល់​អ្នក​ ​គឺ​សមណៈ​ឈ្នះ​កិលេស​ដោយ​មគ្គ​ ​១​ ​សមណៈ​សំដែង​ប្រាប់​នូវ​មគ្គ​ ​១​ ​សមណៈ​រស់នៅ​ក្នុង​មគ្គ​ ​១​ ​សមណៈ​ប្រទូស្ត​នូវ​មគ្គ​ ​១​។​
 (​ចុន្ទ​កម្មា​របុ​ត្ត​ ​ទូល​សួរ​ថា​)​ ​ព្រះពុទ្ធ​ទាំងឡាយ​ ​តែង​សំដែង​នូវ​សមណៈ​ណា​ថា​ ​ជា​សមណៈ​ឈ្នះ​កិលេស​ដោយ​មគ្គ​ ​សមណៈ​ដុត​បំផ្លាញ​នូវ​កិលេស​ដោយ​មគ្គ​ ​ជា​បុគ្គល​ថ្លឹង​មិនបាន​
ថយ | ទំព័រទី ៣៣ | បន្ទាប់
ID: 636865489136663956
ទៅកាន់ទំព័រ៖