ព្រះត្រៃបិដក ភាគ ៥៤

​បើ​បុគ្គល​នោះ​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​ ​រមែង​ជា​បុគ្គល​មាន​ដំបូល​ ​គឺ​កិលេស​បើក​ហើយ​ ​បាន​ជា​ព្រះអរហន្ត​សម្ពុទ្ធ​ដ៏​ប្រសើរ​។​ ​អ្នក​ទាំងឡាយ​ ​ចូរ​សួរ​ដោយចិត្ត​ ​នូវ​ជាតិ​ផង​ ​នូវ​គោត្រ​ផង​ ​នូវ​លក្ខណៈ​ផង​ ​(​របស់​យើង​)​ ​នូវ​មន្ត​ដែល​យើង​បាន​និយាយ​ផង​ ​នូវ​ពួក​សិស្ស​ ​(​របស់​យើង​)​ ​ដទៃទៀត​ផង​ ​នូវ​ក្បាល​ផង​ ​នូវ​ការ​ធ្លាក់ចុះ​នៃ​ក្បាល​ផង​។​ ​បើ​បុគ្គល​នោះ​ ​ប្រាកដជា​ព្រះពុទ្ធ​ ​អ្នក​ឃើញ​កាល​ទាំងពួង​ ​ដោយ​អ​នាវ​រណ​ញ្ញាណ​មែន​ ​កាលបើ​ប្រស្នា​ដែល​អ្នក​ទាំងឡាយ​សួរ​ហើយដោយ​ចិត្ត​ ​ព្រះអង្គ​នឹង​ដោះស្រាយ​ដោយ​វាចា​។​ ​ឯ​ពួក​ព្រាហ្មណ៍​ជា​សិស្ស​ទាំងអស់​ ​១៦​ ​នាក់​ ​គឺ​ ​អ​ជិត​មាណព​ ​១​ ​តិ​ស្ស​មេ​ត្តេ​យ្យ​ ​១​ ​បុណ្ណ​កៈ​ ​១​ ​មេ​ត្ត​គូ​ ​១​ ​ធោ​ត​កៈ​ ​១​ ​ឧប​សី​វៈ​ ​១​ ​នន្ទៈ​ ​១​ ​ហេម​កៈ​ ​១​ ​តោ​ទេយ្យ​ ​និង​កប្បៈ​ជា​ពីរ​នាក់​ ​ជ​តុ​ក​ណ្ណី​បណ្ឌិត​ ​១​ ​ភទ្រា​វុធៈ​ ​១​ ​ឧទយៈ​ ​១​ ​បោ​សាល​ព្រាហ្មណ៍​ ​១​ ​មោឃ​រាជ​មេធាវី​ ​១​ ​បិ​ង្គិ​យម​ហា​ឥសី​ ​១​ ​ព្រាហ្មណ៍​ទាំងអស់​នេះ​ ​សុទ្ធតែ​ជា​មេគណៈ​ផ្សេង​ ​ៗ​ ​គ្នា​ ​ល្បីល្បាញ​ពាសពេញ​ក្នុង​លោក​ ​
ថយ | ទំព័រទី ៣៣០ | បន្ទាប់
ID: 636865635252651312
ទៅកាន់ទំព័រ៖