ព្រះត្រៃបិដក ភាគ ៥៤

​ជា​អ្នកមាន​ឈាន​ ​ត្រេកអរ​ក្នុង​ឈាន​ ​មាន​ប្រាជ្ញាមុត​មាំ​ ​បាន​អប់រំ​វាសនា​ទុក​មក​ ​ពី​ក្នុង​ជាតិមុន​ ​ៗ​ ​លុះ​បាន​ស្តាប់​ពាក្យ​ពាវ​រី​ព្រាហ្មណ៍​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ពាវ​រី​ព្រាហ្មណ៍​ ​រួច​ធ្វើ​ប្រទក្សិណ​ពាវ​រី​ព្រាហ្មណ៍​នោះ​ ​ទាំងអស់គ្នា​ ​សុទ្ធតែ​ទ្រទ្រង់នូវ​ភ្នួង​សក់​ ​និង​ស្បែក​ខ្លា​ ​ឈមមុខ​ទៅ​ទិសខាងជើង​ ​ហើយ​ដើរចេញ​ទៅកាន់​ទី​ប្រតិស្ឋាន​នៃ​ក្រុង​មុ​ឡ​កៈ​ ​កាន់​ក្រុង​មា​ហិ​ស្ស​តី​ ​ក្រុង​ឧជ្ជេ​នី​ ​ក្រុង​គោ​នទ្ធា​ ​ក្រុង​វេ​ទិ​សៈ​ ​ក្រុង​វន​សៈ​ ​ក្រុង​កោ​សម្ពី​ ​ក្រុង​សាកេ​ត​ ​ក្រុង​សាវត្ថី​ដ៏​ឧត្តម​ ​ក្រុង​សេ​ត​ព្យៈ​ ​ក្រុង​កបិលវត្ថុ​ ​ក្រុង​កុសិនារា​ ​ក្រុង​បា​វា​ ​ក្រុង​ភោគៈ​ ​ក្រុង​វេសាលី​ ​ក្រុង​មគធៈ​ ​និង​បាសាណ​កចេតិយ​ ​ដែល​ជាទី​សប្បាយរីករាយ​ចិត្ត​ ​ពួក​ព្រាហ្មណ៍​ទាំងអស់​នោះ​ ​បាន​ឡើង​ទៅកាន់​ភ្នំ​ ​គឺ​ចេតិយ​ ​ដោយ​ប្រញាប់​ប្រញាល់​ ​ដូច​បុរស​ស្រេកទឹក​ ​ដើរទៅ​រក​ទឹក​ត្រជាក់​ ​ឬដូច​ពាណិជ​ ​ដើរទៅ​រក​លាភ​ធំ​ ​ពុំ​នោះ​សោត​ ​ដូច​បុរស​ត្រូវរដូវ​ក្តៅ​គ្រប​សង្កត់​ ​ដើរទៅ​រក​ម្លប់ឈើ​ ​ដោយ​ប្រញាប់​ប្រញាល់​ដូច្នោះឯង​។​ ​គាប់​ជួន​សម័យ​នោះ​ ​ព្រះមានព្រះភាគ​ ​មាន​ភិក្ខុសង្ឃ​ចោមរោម​ ​កំពុង​សំដែងធម៌​ ​ដល់​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​សីហៈ​បន្លឺ​ក្នុង​ព្រៃ​។​ ​
ថយ | ទំព័រទី ៣៣១ | បន្ទាប់
ID: 636865635420460910
ទៅកាន់ទំព័រ៖