ព្រះត្រៃបិដក ភាគ ៥៤

​អ​ជិត​មាណព​ ​(​ជា​សិស្ស​ច្បង​)​ ​បានឃើញ​ព្រះសម្ពុទ្ធ​ ​(​មាន​រស្មី​ដ៏​រុងរឿង​)​ ​ដូច​ព្រះអាទិត្យ​ ​មាន​រស្មីផ្សាយ​ចេញ​ ​ពុំ​នោះ​សោត​ ​ដូច​ព្រះ​ចន្រ្ទ​ពេញវង់​ ​រះ​ឡើង​ក្នុង​ថ្ងៃ​ ​១៥​ ​កើត​។​ ​បន្ទាប់ពី​នោះ​មក​ ​អ​ជិត​មាណព​ ​បានឃើញ​ព្យញ្ជនៈ​ដ៏​បរិបូណ៌​ ​ក្នុង​សរីរៈ​របស់​ព្រះអង្គ​ ​ហើយ​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​ ​មានចិត្ត​រីករាយ​ ​បាន​សួរ​នូវ​ប្រស្នា​ទាំងឡាយ​ ​ក្នុងចិត្ត​ថា​ ​សូម​ព្រះអង្គ​សំដែង​ប្រាប់​នូវ​ជន្មាយុ​ ​(​របស់​អាចារ្យ​នៃ​ខ្ញុំ​)​ ​សូម​ព្រះអង្គ​សំដែង​ប្រាប់​នូវ​គោត្រ​ ​ព្រមទាំង​លក្ខណៈ​ ​សូម​ព្រះអង្គ​សំដែង​នូវ​បារមី​ ​(​ការសម្រេច​)​ ​ក្នុង​មន្ត​ទាំងឡាយ​ ​ព្រាហ្មណ៍​ជា​អាចារ្យ​របស់ខ្ញុំ​ ​ប្រៀនប្រដៅ​សិស្ស​ ​មាន​ប៉ុន្មាន​នាក់​។​ ​ព្រះសម្ពុទ្ធ​ ​ទ្រង់​ត្រាស់​ថា​ ​អាចារ្យ​របស់​អ្នកនោះ​ ​មាន​អាយុ​ ​១២០​ ​ឆ្នាំ​ ​ឈ្មោះ​ពាវ​រី​តាម​គោត្រ​ ​លក្ខណៈ​ក្នុង​ខ្លួន​របស់​គាត់​មាន​ ​៣​ ​ប្រការ​ ​គាត់​ចេះ​ចប់​នូវ​ត្រៃវេទ​ ​គាត់​បង្រៀន​នូវ​មហាបុរិសលក្ខណៈ​ផង​ ​នូវ​គម្ពីរ​ឥតិ​ហា​សៈ​ ​ព្រមទាំង​គម្ពីរ​និ​ឃ​ណ្ឌុ​ ​និង​គម្ពីរ​សកេដុ​ភៈ​ផង​ ​នូវ​មន្ត​ ​៥០០​ ​ផង​ ​ដល់​នូវ​បារមី​ ​គឺ​ការសម្រេច​ក្នុង​ព្រាហ្មណ​ធម៌​របស់​ខ្លួន​។
ថយ | ទំព័រទី ៣៣២ | បន្ទាប់
ID: 636865635603921404
ទៅកាន់ទំព័រ៖