ព្រះត្រៃបិដក ភាគ ៥៤

​អ​ជិត​មាណព​ ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ជា​បុគ្គល​ឧត្តម​ជាង​នរជន​ ​អ្នក​កាត់​ផ្តាច់​នូវ​តណ្ហា​ ​សូម​ព្រះអង្គ​ពិចារណា​នូវ​លក្ខណៈ​របស់​ពាវ​រី​ព្រាហ្មណ៍​ ​រួច​សំដែង​កុំ​ឲ្យ​យើងខ្ញុំ​មាន​សេចក្តី​សង្ស័យ​។​ ​ព្រះសម្ពុទ្ធ​ ​ទ្រង់​ត្រាស់​ថា​ ​ពាវ​រី​ព្រាហ្មណ៍​ ​យក​អណ្តាត​បាំងមុខ​បាន​ ​មាន​ឧណ្ណាលោម​ ​នៅត្រង់​ចន្លោះ​ចិញ្ចើម​ ​វត្ថ​គុយ្ហៈ​ ​(​លិង្គ​)​ ​របស់​គាត់​បិទបាំង​ដោយ​ស្រោម​ ​ម្នាល​មាណព​ ​អ្នក​ចូរ​ដឹង​យ៉ាងនេះ​ចុះ​។​ ​មែនពិត​ ​ពួក​ជន​ទាំងអស់គ្នា​ ​មិនដែល​បានឮ​ពាក្យ​បុច្ឆា​ណាមួយ​ ​លុះ​ឮ​ប្រស្នា​ទាំងឡាយ​ ​ដែល​ព្រះអង្គ​ឆ្លើយ​ហើយ​ ​ក៏​កើត​សេចក្តី​រីករាយ​ ​ធ្វើ​ប្រណម្យ​អញ្ជលី​ ​ហើយ​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​នរណា​ហ្ន៎​ ​ទោះ​ទេវតា​ក្តី​ ​ព្រហ្ម​ក្តី​ ​ឬក៏​ព្រះឥន្ទ​ឈ្មោះ​សុជម្បតី​ក្តី​ ​កាល​គេ​សួរ​ប្រស្នា​ដោយចិត្ត​ហើយ​ ​នឹង​ដោះស្រាយ​ប្រស្នា​ដូចម្តេច​បាន​។​ ​អ​ជិត​មាណព​ ​ទូល​ថា​ ​ពាវ​រី​ព្រាហ្មណ៍​ ​សាកសួរ​នូវ​ក្បាល​ផង​ ​នូវ​ការ​ធ្លាក់ចុះ​នៃ​ក្បាល​ផង​ ​បពិត្រ​ព្រះមានព្រះភាគ​ ​សូម​ព្រះអង្គ​ឆ្លើយ​នូវ​ប្រស្នា​នុ៎ះ​ឲ្យ​ទាន​ ​បពិត្រ​ព្រះអង្គ​ជា​អ្នក​ស្វះស្វែង​គុណ​ ​សូម​ព្រះអង្គ​កំចាត់​បង់​នូវ​សេចក្តី​សង្ស័យ​ ​របស់​យើងខ្ញុំ​ទាំងឡាយ​។​
ថយ | ទំព័រទី ៣៣៣ | បន្ទាប់
ID: 636865635801822723
ទៅកាន់ទំព័រ៖