ព្រះត្រៃបិដក ភាគ ៥៤
(បុណ្ណកមាណពដ៏មានអាយុ ទូលសួរថា) ពួកមនុស្សចំពូកខ្លះជាច្រើន ក្នុងលោកនេះ គឺឥសី ក្សត្រិយ៍ ព្រាហ្មណ៍ បានរៀបចំនូវយ័ញ្ញ ដល់ពួកទេវតា បពិត្រព្រះអង្គនិទ៌ុក្ខ ពួកមនុស្សអម្បាលនោះ បើមិនប្រមាទ (ក្នុងគន្លងនៃយ័ញ្ញ) តើបានឆ្លងផុតជាតិ និងជរាដែរឬ ខ្ញុំព្រះអង្គសូមទូលសួរដំណើរនោះ សូមព្រះអង្គត្រាស់ប្រាប់សេចក្តីនោះ ដល់ខ្ញុំព្រះអង្គឲ្យទាន។
(ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាលបុណ្ណកៈ) ពួកមនុស្សអម្បាលនោះ ប្រកបក្នុងការបូជា ត្រេកអរដោយអំណាចនៃភវរាគៈ ទើបប៉ុនប៉ង សរសើរ (ជាប់ចំពាក់) បូជា ជ្រុលជ្រប់ក្នុងកាម ព្រោះអាស្រ័យលាភ តថាគតពោលថា អ្នកបូជាយ័ញ្ញអម្បាលនោះ មិនបានឆ្លងជាតិ និងជរាទៅបានឡើយ។
(បុណ្ណកមាណពដ៏មានអាយុ ទូលសួរថា) បពិត្រព្រះអង្គនិទ៌ុក្ខ បើពួកអ្នកបូជាយ័ញ្ញទាំងនោះ ឆ្លងជាតិជរាដោយយ័ញ្ញទាំងឡាយមិនរួចទេ
ID: 636865637741833685
ទៅកាន់ទំព័រ៖