ព្រះត្រៃបិដក ភាគ ៥៤
រស់នៅក្នុងមគ្គ ខ្ញុំសួរហើយ សូមព្រះអង្គសំដែងប្រាប់ឲ្យទាន មួយទៀត សូមព្រះអង្គប្រាប់នូវសមណៈអ្នកប្រទូស្តនូវមគ្គ ដល់ខ្ញុំព្រះអង្គ។
(ព្រះមានព្រះភាគ ត្រាស់ថា) សមណៈណា កន្លងផុតនូវសេចក្តីសង្ស័យ ប្រាសចាកសរ គឺកិលេស ត្រេកអរក្នុងព្រះនិព្វាន មិនជាប់ចំពាក់ដោយតណ្ហា ជាអ្នកណែនាំសត្វលោក ព្រមទាំងទេវលោក ព្រះពុទ្ធទាំងឡាយ សំដែងនូវសមណៈបែបនោះ ថាជាអ្នកឈ្នះកិលេសដោយមគ្គ។សមណៈណា ក្នុងសាសនានេះ ដឹងនូវព្រះនិព្វាន ថាជាគុណជាតឧត្តមក្រៃលែង ហើយសំដែងចែកនូវនិព្វានធម៌ ក្នុងលោកនេះ អ្នកប្រាជ្ញទាំងឡាយ ហៅសមណៈ ដែលជាអ្នកកាត់បង់នូវសេចក្តីសង្ស័យ ជាអ្នកប្រាជ្ញ មិនមានសេចក្តីញាប់ញ័រនោះថា ជាអ្នកសំដែងប្រាប់មគ្គ ជាសមណៈ ទី ២ នៃភិក្ខុទាំងឡាយ។ សមណៈណា មានស្មារតីសង្រួមហើយ សេពនូវគន្លង មិនមានទោស រស់នៅក្នុងមគ្គ ជាផ្លូវនៃធម៌ គឺព្រះនិព្វាន ដែលព្រះពុទ្ធសំដែងប្រពៃហើយ
ID: 636865489348056047
ទៅកាន់ទំព័រ៖