ព្រះត្រៃបិដក ភាគ ៥៤
ដូច្នេះ តើនរណាក្នុងទេវលោក មនុស្សលោក ទើបឆ្លងជាតិ និងជរាទៅបាន បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គទូលសួរដំណើរនោះ សូមព្រះអង្គត្រាស់សេចក្តីនោះ ដល់ខ្ញុំព្រះអង្គឲ្យទាន។
(ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាលបុណ្ណកៈ) បុគ្គលណា មិនមានកិលេសជាតិគ្រឿងញាប់ញ័រ ក្នុងលោកណាមួយ ព្រោះពិចារណាឃើញនូវធម៌ដ៏ខ្ពស់ និងទាប ក្នុងលោក តថាគតពោលថា បុគ្គលនោះ ជាអ្នកស្ងប់ បា្រសចាកផ្សែង គឺទុច្ចរិត មិនមានសេចក្តីតានតឹង មិនមានសេចក្តីប្រាថ្នា តែងឆ្លងជាតិ និងជរាផុតបាន។
ចប់ បុណ្ណកមាណវកប្បញ្ហា ទី៣។
មេត្តគូបញ្ហា ទី៤
[១១៥] (មេត្តគូមាណពដ៏មានអាយុ ទូលសួរថា) បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គសូមទូលសួរព្រះអង្គ សូមព្រះអង្គត្រាស់ប្រាប់សេចក្តីនោះ ដល់ខ្ញុំព្រះអង្គឲ្យទាន ខ្ញុំព្រះអង្គសំគាល់ឃើញថា ព្រះអង្គជាអ្នកដល់វេទ ជាអ្នកមានខ្លួនបានអប់រំហើយ សេចក្តីទុក្ខទាំងឡាយណាមួយ ជាច្រើនប្រការ ក្នុងលោកនេះ កើតមកអំពីអ្វី។
ID: 636865638108454655
ទៅកាន់ទំព័រ៖