ព្រះត្រៃបិដក ភាគ ៥៤

 ​បពិត្រ​ព្រះ​គោតម​ ​ខ្ញុំ​ព្រះអង្គ​ត្រេកអរ​នឹង​ព្រះ​វាចា​នោះ​ ​របស់​ព្រះអង្គ​ ​ជា​អ្នក​ស្វែងរក​នូវ​គុណ​ដ៏​ធំ​ ​ព្រះនិព្វាន​ ​ដែល​មិន​មាន​ឧបធិ​ ​ព្រះអង្គ​ទ្រង់​សំដែង​ប្រពៃ​ហើយ​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ព្រះអង្គ​លះ​ទុក្ខ​បាន​ដោយពិត​ ​ព្រោះ​ធម៌​នោះ​ ​ព្រះអង្គ​ជ្រាប​ច្បាស់​ហើយ​។​ ​បពិត្រ​ព្រះ​មុនី​ ​ព្រះអង្គ​ប្រដៅ​ពួក​ជន​ណា​ ​ដោយ​មាំមួន​ ​សូម្បី​ពួក​ជន​ទាំងនោះ​ ​ក៏​លះ​ទុក្ខ​នោះ​ ​បាន​ដោយពិត​ ​បពិត្រ​ព្រះពុទ្ធ​នាគ​ ​ព្រោះហេតុនោះ​ ​ខ្ញុំ​ព្រះអង្គ​ទើបបាន​មក​នមស្ការ​ចំពោះ​ព្រះអង្គ​ ​សូម​ ​(​ព្រះមានព្រះភាគ​)​ ​ប្រដៅ​ខ្ញុំ​ព្រះអង្គ​ ​ដោយ​មាំមួន​ចុះ​។​
 អ្នក​ស្គាល់​ច្បាស់​នូវ​ព្រាហ្មណ៍​ណា​ ​ដល់​នូវ​វេទ​ ​មិន​មាន​កិលេស​គ្រឿង​កង្វល់​ ​មិន​ជាប់​ចំពាក់​ក្នុង​កាមភព​ ​ព្រាហ្មណ៍​នោះ​ ​ឈ្មោះថា​ ​បាន​ឆ្លង​ឱឃៈ​នេះ​ ​ដោយពិត​ ​ជន​ណា​មិន​មាន​សេចក្តី​រឹង​ឆ្អឹង​ ​មិន​មាន​សេចក្តី​សង្ស័យ​ ​បាន​ឆ្លង​នូវ​ត្រើយ​ ​គឺ​កិលេស​ ​ជន​នោះ​ ​ឈ្មោះថា​ ​ជា​អ្នកដឹង​ច្បាស់​ ​អ្នក​ដល់​នូវ​វេទ​ ​ក្នុង​អត្តភាព​នេះ​ ​ឈ្មោះថា​ ​លះ​ធម៌​ដែល​ជាហេតុ​ជាប់​ចំពាក់​ក្នុង​ភព​តូច​ភព​ធំ​ ​
ថយ | ទំព័រទី ៣៤៣ | បន្ទាប់
ID: 636865638950612824
ទៅកាន់ទំព័រ៖