ព្រះត្រៃបិដក ភាគ ៥៤

 ​(​ឧប​សី​វមា​ណព​ដ៏​មាន​អាយុ​ ​ទូល​សួរ​ថា​)​ ​អ្នកណា​ប្រាសចាក​តម្រេក​ ​ក្នុង​កាម​ទាំងឡាយ​ទាំងពួង​ ​លះបង់​ឈាន​ដទៃ​ ​អាស្រ័យ​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​ចុះចិត្តស៊ប់​ក្នុង​សញ្ញាវិមោក្ខ​ដ៏​ប្រសើរ​ ​អ្នកនោះ​ ​មិន​សាបសូន្យ​ ​ឋិតនៅ​ក្នុង​អា​កិ​ញ្ចញ្ញា​យតនៈ​នោះ​ ​បាន​ដែរ​ឬ​។​
 (​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​ ​ម្នាល​ឧប​សី​វៈ​)​ ​អ្នកណា​ប្រាសចាក​តម្រេក​ក្នុង​កាម​ទាំងឡាយ​ទាំងពួង​ ​លះ​ឈាន​ដទៃ​ ​អាស្រ័យ​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​ចុះចិត្តស៊ប់​ក្នុង​សញ្ញាវិមោក្ខ​ដ៏​ប្រសើរ​ ​បុគ្គល​នោះ​ ​ជា​អ្នក​មិន​សាបសូន្យ​ ​គប្បី​ឋិតនៅ​ក្នុង​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​បាន​។​
 បពិត្រ​ព្រះអង្គ​មាន​ចក្ខុ​ជុំវិញ​ ​បើ​អ្នកនោះ​ ​ជា​អ្នក​មិន​សាបសូន្យ​ ​គប្បី​ឋិតនៅ​ក្នុង​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​នោះ​ ​អស់​ប្រជុំ​នៃ​ឆ្នាំ​ជាច្រើន​ ​អ្នកនោះ​ ​ជា​អ្នកមាន​ចិត្ត​ចុះ​ស៊ប់​ត្រជាក់​ ​ក្នុង​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​ឬ​វិញ្ញាណ​ ​របស់​បុគ្គល​មាន​សភាព​ដូច្នោះ​ ​គប្បី​ឃ្លាត​ទៅ​ឬ​។​
ថយ | ទំព័រទី ៣៤៧ | បន្ទាប់
ID: 636865640582176144
ទៅកាន់ទំព័រ៖