ព្រះត្រៃបិដក ភាគ ៥៤
អ្នកប្រាជ្ញទាំងទ្បាយ ហៅសមណៈនោះ ថាជាអ្នករស់នៅក្នុងមគ្គ ជាសមណៈទី ៣ នៃភិក្ខុទាំងទ្បាយ។ សមណៈណា ធ្វើនូវភេទរបស់ពួកអ្នកមានវត្តល្អ ឲ្យជាគ្រឿងបិទបាំង ជាអ្នកស្ទុះស្ទា អ្នកទ្រុស្តត្រកូលមានឫកពាឃ្នើសឃ្នង មានកលមាយា មិនសង្រួម ពោលពាក្យ
(១) ឡេះឡោះ ប្រព្រឹត្តបន្លំ សមណៈនោះ ឈ្មោះថា ជាអ្នកទ្រុស្តនូវមគ្គ។ គ្រហស្ថណា ជាអ្នកចេះដឹង ជាអរិយសាវ័ក ប្រកបដោយប្រាជ្ញា ស្គាស់ច្បាស់នូវសមណៈទាំងនុ៎ះ សទ្ធារបស់គ្រហស្ថនោះ រមែងមិនសាបសូន្យទេ ព្រោះដឹងថា ពួកសមណៈទាំងអស់ មិនដូច្នោះទេ ព្រោះឃើញដូច្នេះ គប្បីប្រៀបនូវសមណៈមិនអាក្រក់ ឲ្យស្មើដោយសមណៈអាក្រក់ ឬគប្បីប្រៀបនូវសមណៈបរិសុទ្ធ ឲ្យស្មើដោយសមណៈមិនបរិសុទ្ធ ដូចម្តេចកើត។
ចប់ ចុន្ទសូត្រ ទី៥។
(១) បលាបោ ប្រែថា ជាអ្នកប្រហែលនឹងសំដីស្រូវ ព្រោះគ្មានសារៈខាងក្នុង។ អដ្ឋកថា។
ID: 636865489724337569
ទៅកាន់ទំព័រ៖