ព្រះត្រៃបិដក ភាគ ៥៤

​ពោល​សេចក្តី​បរិសុទ្ធិ​ ​ព្រោះ​វិធី​ច្រើនយ៉ាង​ខ្លះ​។​ ​(​បពិត្រ​ព្រះមានព្រះភាគ​)​ ​អ្នក​និទ៌ុក្ខ​ ​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​កាលបើ​ប្រព្រឹត្ត​ក្នុង​វ័ត​ ​ដែល​ឃើញថា​ ​ជា​គ្រឿង​បរិសុទ្ធិ​នោះ​ ​តើ​បាន​ឆ្លងផុត​ជាតិ​ ​និង​ជរា​បាន​ដែរ​ឬ​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ខ្ញុំ​ព្រះអង្គ​សូម​សួរ​ព្រះអង្គ​ ​សូម​ព្រះអង្គ​សំដែង​ប្រាប់​សេចក្តី​នោះ​ ​ដល់​ខ្ញុំ​ព្រះអង្គ​។​
 (​ព្រះមានព្រះភាគ​ ​ទ្រង់​ដោះស្រាយ​ថា​ ​ម្នាល​នន្ទ​)​ ​សមណព្រាហ្មណ៍​ទាំងឡាយ​ពួក​ខ្លះ​ទាំងនេះ​ ​ពោល​ថា​ ​សេចក្តី​បរិសុទ្ធិ​ព្រោះ​អារម្មណ៍​ដែល​ឃើញ​ ​និង​អារម្មណ៍​ដែល​ស្តាប់​ខ្លះ​ ​ពោល​ថា​ ​សេចក្តី​បរិសុទ្ធិ​ ​ព្រោះ​សីលនិង​វ័ត​ខ្លះ​ ​ពោល​ថា​ ​សេចក្តី​បរិសុទ្ធិ​ ​ព្រោះ​វិធី​ជាច្រើន​យ៉ាង​ខ្លះ​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​រមែង​ប្រព្រឹត្ត​ក្នុង​វ័ត​ ​ដែល​ឃើញថា​ ​ជា​គ្រឿង​បរិសុទ្ធិ​នោះ​ ​ក៏​មែនពិត​ហើយ​ ​ប៉ុន្តែ​តថាគត​ពោល​ថា​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​មិនបាន​ឆ្លងផុត​ជាតិ​ ​និង​ជរា​បាន​ឡើយ​។​
 (​នន្ទ​មាណព​ដ៏​មាន​អាយុ​ ​ទូល​សួរ​ទៀត​ថា​)​ ​សមណព្រាហ្មណ៍​ទាំងឡាយ​ ​ពួក​ខ្លះ​ ​ទាំងនេះ​ ​ពោល​ថា​ ​សេចក្តី​បរិសុទ្ធិ​ ​ព្រោះ​អារម្មណ៍​ដែល​ឃើញ​ ​និង​អារម្មណ៍​ដែល​ស្តាប់​ខ្លះ​ ​ពោល​ថា​ ​សេចក្តី​បរិសុទ្ធិ​ ​ព្រោះ​សីល​ ​និង​វ័ត​ខ្លះ
ថយ | ទំព័រទី ៣៥០ | បន្ទាប់
ID: 636865641453335971
ទៅកាន់ទំព័រ៖