ព្រះត្រៃបិដក ភាគ ៥៤

​ព្រះអង្គ​ពោល​ថា​ ​កាល​ពួក​សមណព្រាហ្មណ៍​ណា​ ​លះ​អារម្មណ៍​ដែល​ខ្លួន​បានឃើញ​ ​បានឮ​ ​បាន​ប៉ះពាល់​ ​និង​សីល​វ័ត​ ​លះបង់​វិធី​ជាច្រើន​យ៉ាង​ទាំងអស់​ចេញ​ ​ឬ​ពួក​ជន​ណា​ ​កំណត់​ដឹង​នូវ​តណ្ហា​ ​មិន​មាន​អាសវៈ​ ​ទើប​តថាគត​ ​ពោល​ថា​ ​ជន​ទាំងនោះ​ ​ឆ្លងផុត​ឱឃៈ​បាន​។​

​ចប់​ ​នន្ទ​មាណវ​ក​ប្ប​ញ្ហា​ ​ទី៧​។​


​ហេម​ក​ប្ប​ញ្ហា​ ​ទី៨​


 [​១១៩​]​ ​(​ហេម​ក​មាណព​ដ៏​មាន​អាយុ​ ​ទូល​សួរ​ថា​)​ ​ក្នុង​កាលពីដើម​ ​មុន​សាសនា​នៃ​ព្រះ​គោតម​ ​អាចារ្យ​ទាំងឡាយ​ ​បាន​ពោល​យ៉ាង​ជាក់ច្បាស់​ថា​ ​ពាក្យ​នោះ​ ​ធ្លាប់​មាន​មក​ហើយ​យ៉ាងនេះ​ ​ពាក្យ​នោះ​ ​នឹង​មានត​ទៅ​ ​ពាក្យ​ទាំងអស់​នោះ​ ​ជា​ពាក្យ​មិន​ជាក់ច្បាស់​ ​ពាក្យ​ទាំងអស់​នោះ​ ​ជា​គ្រឿង​ចំរើន​នៃ​សេចក្តី​ត្រិះរិះ​ ​(​ខ្ញុំ​ព្រះអង្គ​មិនទាន់​ពេញចិត្ត​ក្នុង​ពាក្យ​នោះ​ឡើយ​)​ ​បពិត្រ​ព្រះអង្គ​ជា​ព្រះ​មុនី​ ​សូម​ព្រះអង្គ​សំដែងធម៌​ ​សម្រាប់​ដកចេញ​នូវ​តណ្ហា​ ​ដែល​នាំឲ្យ​ខ្ញុំ​ព្រះអង្គ​ដឹង​ច្បាស់​ ​មានសតិ​ ​ឆ្លង​តណ្ហា​ដែល​ផ្សាយ​ទៅ​ផ្សេង​ ​ៗ​ ​ដល់​ខ្ញុំ​ព្រះអង្គ​។​
ថយ | ទំព័រទី ៣៥២ | បន្ទាប់
ID: 636865642029238911
ទៅកាន់ទំព័រ៖