ព្រះត្រៃបិដក ភាគ ៥៤

 ​(​ព្រះមានព្រះភាគ​ ​ទ្រង់​ដោះស្រាយ​ថា​)​ ​មា្នល​ហេម​កៈ​ ​ជន​ទាំងឡាយ​ណា​ ​ដឹង​ច្បាស់​នូវ​ព្រះនិព្វាន​ ​ជាទី​បន្ទោបង់​នូវ​ឆន្ទ​រាគ​ ​ជា​គុណជាត​មិន​ច្យុត​ ​ដែល​បានឃើញ​ ​បាន​ស្តាប់​ ​បាន​ប៉ះពាល់​ហើយ​ ​ចំពោះ​រូប​ជាទីស្រឡាញ់​ ​(​ដែលគេ​ដឹង​ច្បាស់​ហើយ​)​ ​ជា​អ្នកមាន​សតិ​ ​រលត់កិលេស​ក្នុង​បច្ចុប្បន្ន​ហើយ​ ​ជន​អ្នកមាន​សតិ​ស្ងប់​កិលេស​ទាំងនោះ​ ​ឈ្មោះថា​ ​ឆ្លង​តណ្ហា​ដែល​ផ្សាយ​ទៅ​ផ្សេង​ ​ៗ​ ​ក្នុង​លោក​បាន​ហើយ​។​

​ចប់​ ​ហេម​ក​មាណវ​ក​ប្ប​ញ្ហា​ ​ទី៨​។​


​តោ​ទេយ្យ​ប្ប​ញ្ហា​ ​ទី៩​


 [​១២០​]​ ​(​តោ​ទេយ្យ​មាណព​ដ៏​មាន​អាយុ​ ​ទូល​សួរ​ថា​)​ ​កាមារម្មណ៍​ទាំងឡាយ​ ​មិន​មាននៅ​ក្នុង​បុគ្គល​ណា​ ​តណ្ហា​របស់​បុគ្គល​ណា​ ​មិន​មាន​ ​ទាំង​បុគ្គល​ណា​ ​ឆ្លង​សេចក្តី​សង្ស័យ​បាន​ ​វិមោក្ខធម៌​ ​(​ការ​រួចផុត​)​ ​របស់​បុគ្គល​នោះ​ ​តើ​ដូចម្តេច​។​
 (​ព្រះមានព្រះភាគ​ ​ទ្រង់​ដោះស្រាយ​ថា​ ​ម្នាល​តោ​ទេយ្យ​)​ ​កាមារម្មណ៍​ទាំងឡាយ​ ​មិន​មាននៅ​ក្នុង​បុគ្គល​ណា​ ​តណ្ហា​របស់​បុគ្គល​ណា​ ​មិន​មាន​ ​ទាំង​បុគ្គល​ណា​ ​ឆ្លង​សេចក្តី​សង្ស័យ​បាន​ ​វិមោក្ខធម៌​របស់​បុគ្គល​នោះ​ ​មិនមែន​ទៅជា​យ៉ាង​ដទៃ​ទេ​។​
ថយ | ទំព័រទី ៣៥៣ | បន្ទាប់
ID: 636865642418931200
ទៅកាន់ទំព័រ៖