ព្រះត្រៃបិដក ភាគ ៥៤

 ​(​បុគ្គល​នោះ​ ​នឹង​ត្រូវ​ព្យាយាម​ ​ដើម្បី​ធ្វើខ្លួន​ឲ្យ​រួចផុត​ទៅ​ ​ក្រៅអំពី​នេះ​ទៀត​មិន​មាន​ទេ​)​ ​បុគ្គល​នោះ​ ​ជា​អ្នក​ប្រាសចាក​សេចក្តី​ប្រាថ្នា​ ​ឬនៅ​ប្រកបដោយ​សេចក្តី​ប្រាថ្នា​ ​ជា​បុគ្គល​មាន​ប្រាជ្ញា​ ​ឬ​ជា​អ្នក​គ្រាន់តែ​កំណត់​ថា​ ​មាន​បញ្ញា​ ​បពិត្រ​ព្រះអង្គ​ជា​សក្យ​ពង្ស​ ​ខ្ញុំ​ព្រះអង្គ​គប្បី​ស្គាល់​បាន​នូវ​មុនី​ ​ដោយ​ប្រការ​ដូចម្តេច​ ​បពិត្រ​ព្រះអង្គ​មាន​បញ្ញាចក្ខុ​ ​ឃើញ​ធម៌​ដោយ​ជុំវិញ​ ​សូម​ព្រះអង្គ​ត្រាស់​ប្រាប់​នូវ​មុនី​នោះ​ ​ដល់​ខ្ញុំ​ព្រះអង្គ​។​
 (​ព្រះអង្គ​ ​ទ្រង់​ដោះស្រាយ​ថា​)​ ​បុគ្គល​នោះ​ ​ប្រាសចាក​សេចក្តី​ប្រាថ្នា​ ​ទាំង​ជា​អ្នក​ប្រកបដោយ​សេចក្តី​ប្រាថ្នា​ក៏ទេ​ ​ជា​អ្នកមាន​បញ្ញា​ ​ទាំង​ជា​អ្នក​គ្រាន់តែ​កំណត់​ថា​ ​មាន​បញ្ញា​ក៏ទេ​ ​ម្នាល​តោ​ទេយ្យ​ ​អ្នក​ចូរ​ដឹង​បុគ្គល​នោះ​ ​ថា​ជាមុ​នី​ ​ជា​អ្នក​មិន​មាន​កង្វល់​ ​មិន​ជាប់​នៅក្នុង​កាមភព​ ​យ៉ាងនេះ​ចុះ​។​

​ចប់​ ​តោ​ទេយ្យ​មាណវ​ក​ប្ប​ញ្ហា​ ​ទី៩​។​


​ក​ប្ប​ប្ប​ញ្ហា​ ​ទី១០​


 [​១២១​]​ ​(​កប្ប​មាណព​ដ៏​មាន​អាយុ​ ​ទូល​សួរ​ថា​)​ ​ពួក​សត្វ​ឋិតនៅ​ក្នុង​កណ្តាល​នៃ​សង្សារវដ្ដ​ ​ត្រូវ​ជរា​ ​និង​មច្ចុ​គ្រប​សង្កត់​ ​ក្នុង​កាលដែល​ឱឃៈ​ ​ជា​ភ័យ​ធំ​កើតឡើង​ហើយ​ ​បពិត្រ​ព្រះអង្គ​និទ៌ុក្ខ​ ​សូម​ព្រះអង្គ​ត្រាស់​ប្រាប់​នូវ​ទីពឹង​ឲ្យ​ទាន​ ​
ថយ | ទំព័រទី ៣៥៤ | បន្ទាប់
ID: 636865642786612230
ទៅកាន់ទំព័រ៖