ព្រះត្រៃបិដក ភាគ ៥៤
សេចក្តីទុក្ខក្នុងសង្សារវដ្តនេះ មិនគប្បីមានតទៅទៀត ដោយប្រការណា សូមព្រះអង្គត្រាស់ប្រាប់នូវទីពឹងដល់ខ្ញុំព្រះអង្គ (ដើម្បីវៀរចាកទុក្ខ) ដោយប្រការនោះ។
(ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាលកប្បៈ) ពួកសត្វឋិតនៅក្នុងកណ្តាលនៃសង្សារវដ្ត ត្រូវជរា និងមច្ចុគ្របសង្កត់ ក្នុងកាលដែលឱឃៈជាភ័យធំកើតឡើង ម្នាលកប្បៈ តថាគតនឹងសំដែងប្រាប់នូវទីពឹងដល់អ្នក។ ការមិនកង្វល់ (ដោយកិលេស) ការមិនប្រកាន់មាំនុ៎ះឯង ឈ្មោះថា ជាទីពឹងពំនាក់ មិនមានទីពឹងដទៃលើសជាងទេ តថាគតហៅទីពឹងនោះថា ព្រះនិព្វាន ជាទីក្ស័យនៃជរា និងមច្ចុ។ ជនទាំងឡាយណា ដឹងច្បាស់នូវព្រះនិព្វាននោះ ជាអ្នកមានសតិ រំលត់ទុក្ខក្នុងបច្ចុប្បន្ននេះ ជនទាំងនោះ ជាអ្នកមិនលុះអំណាចនៃមារ ជនទាំងនោះ មិនដល់នូវភាពជាអ្នកបំរើនៃមារឡើយ។
ចប់ កប្បមាណវកប្បញ្ហា ទី១០។
ជតុកណ្ណីបញ្ហា ទី១១
[១២២] (ជតុកណ្ណីមាណពដ៏មានអាយុ ទូលសួរថា) បពិត្រព្រះអង្គជាវីរបុរស ខ្ញុំព្រះអង្គបានឮថា ព្រះអង្គមិនមានសេចក្តីប្រាថ្នាក្នុងកាម
ID: 636865643127771743
ទៅកាន់ទំព័រ៖