ព្រះត្រៃបិដក ភាគ ៥៤

​ឆ្លង​អន្លង់​ ​គឺ​កិលេស​បាន​ហើយ​ ​ទើប​មក​ដើម្បី​ទូល​សួរ​ព្រះអង្គ​ ​អ្នក​មិន​មាន​សេចក្តី​ប្រាថ្នា​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ព្រះអង្គ​មាន​ដួង​ព្រះនេត្រ​ឃើញ​នូវ​ធម្មតា​លោក​ ​ដែល​កើតឡើង​ព្រម​ ​សូម​ព្រះអង្គ​សំដែង​នូវ​សន្តិបទ​ ​គឺ​ធម៌​ស្ងប់​ ​បពិត្រ​ព្រះមានព្រះភាគ​ ​សូម​ព្រះអង្គ​សំដែង​នូវ​សន្តិបទ​នុ៎ះ​ ​តាម​សេចក្តី​ពិត​ ​ដល់​ខ្ញុំ​ព្រះអង្គ​ឲ្យ​ទាន​។​ ​ព្រោះថា​ ​ព្រះមានព្រះភាគ​ ​តែង​ប្រព្រឹត្ត​គ្រប​សង្កត់​នូវ​កាម​ ​(​ដូច​ព្រះអាទិត្យ​ ​មាន​តេជះ​ ​គឺ​រស្មី​ ​គ្រប​សង្កត់​នូវ​ប្រឹថពី​មណ្ឌល​ ​ដោយ​តេជះ​ដូច្នោះ​)​ ​បពិត្រ​ព្រះអង្គ​មាន​ព្រះ​បញ្ញា​ធំ​ទូលាយ​ដូច​ផ្ទៃផែនដី​ ​សូម​ព្រះអង្គ​ត្រាស់​ប្រាប់​នូវ​ធម៌​ដែល​ខ្ញុំ​ព្រះអង្គ​គួរ​ដឹង​ ​ជា​ធម៌​សម្រាប់​លះ​ជាតិ​ ​និង​ជរា​ ​ក្នុង​អត្តភាព​នេះ​ ​ដល់​ខ្ញុំ​ព្រះអង្គ​ ​ជា​អ្នកមាន​បញ្ញា​ស្តួចស្តើង​ឲ្យ​ទាន​។​
 (​ព្រះមានព្រះភាគ​ ​ទ្រង់​ដោះស្រាយ​ថា​ ​ម្នាល​ជ​តុ​ក​ណ្ណី​)​ ​អ្នក​ចូរ​កំចាត់​បង់​នូវ​តម្រេក​ក្នុង​កាម​ទាំងឡាយ​ចេញ​ ​ចូរ​ឃើញ​នូវ​នេក្ខម្មៈ​ ​ដោយ​សេចក្តី​ក្សេមក្សាន្ត​ ​កិលេស​ជាតិ​គ្រឿង​ខ្វល់​ ​ដែល​អ្នក​ប្រកាន់​មាំ​ ​(​ដោយ​តណ្ហា​ ​និង​ទិដ្ឋិ​)​ ​ឬ​ដែល​គួរ​លះបង់​ ​កុំ​មានដល់​អ្នក​ឡើយ​
ថយ | ទំព័រទី ៣៥៦ | បន្ទាប់
ID: 636865643385476483
ទៅកាន់ទំព័រ៖