ព្រះត្រៃបិដក ភាគ ៥៤

​គ្រឿង​ខ្វល់​ណា​ ​ដែល​មាន​ហើយ​ ​ក្នុង​កាលមុន​ ​អ្នក​ចូរ​ឲ្យ​គ្រឿង​ខ្វល់​នោះ​ ​រីងស្ងួត​ចុះ​ ​គ្រឿង​ខ្វល់​ ​មាន​ក្នុង​ខាងក្រោយ​ ​កុំ​មានដល់​អ្នក​ឡើយ​ ​បើ​អ្នក​មិន​កាន់​យក​នូវ​គ្រឿង​ខ្វល់​ក្នុង​កណ្តាល​ ​អ្នក​នឹងជា​មនុស្ស​ស្ងប់​គ្រឿង​ខ្វល់​បាន​។​ ​ម្នាល​ព្រាហ្មណ៍​ ​បុគ្គល​តែង​លុះ​ក្នុង​អំណាច​នៃ​មច្ចុ​ ​ដោយ​អាសវៈ​ទាំងឡាយ​ណា​ ​អាសវៈ​ទាំងនោះ​ ​រមែង​មិន​មានដល់​បុគ្គល​ដែល​ប្រាសចាក​តម្រេក​ ​ក្នុងនាម​រូប​ដោយសព្វគ្រប់​។​

​ចប់​ ​ជ​តុ​ក​ណ្ណី​មាណវ​ក​ប្ប​ញ្ហា​ ​ទី១១​។​


​ភទ្រា​វុធ​ប្ប​ញ្ហា​ ​ទី១២​


 [​១២៣​]​ ​(​ភទ្រា​វុធ​មាណព​ដ៏​មាន​អាយុ​ ​ទូល​សួរ​ថា​)​ ​ខ្ញុំ​ព្រះអង្គ​ ​សូម​អារាធនា​ព្រះអង្គ​ ​អ្នក​លះ​អាល័យ​ ​កាត់​តណ្ហា​ ​មិន​រំភើប​ ​(​ព្រោះ​លោកធម៌​)​ ​លះ​សេចក្តី​ត្រេកអរ​ ​ឆ្លង​អន្លង់​ហើយ​ ​រួចផុត​ស្រឡះ​ហើយ​ ​លះ​ធម៌​គ្រឿង​កំណត់​ ​(​ដោយ​តណ្ហា​ ​និង​ទិដ្ឋិ​)​ ​ព្រះអង្គ​មាន​ព្រះ​ប្រាជ្ញាញាណ​ ​បពិត្រ​ព្រះអង្គ​ជា​វីរបុរស​ ​ពួក​ជន​អ្នក​នៅក្នុង​ជនបទ​ផ្សេង​ ​ៗ​ ​ចង់​ស្តាប់​ព្រះ​វាចា​របស់​ព្រះអង្គ​ ​បាន​មក​ព្រមគ្នា​ហើយ​ ​អំពី​ជនបទ​នោះ​ ​ៗ​ ​បើ​បាន​ស្តាប់​ព្រះ​វាចា​របស់​ព្រះអង្គ​ហើយ​ ​នឹង​ត្រឡប់​អំពី​ទីនេះ​វិញ​ ​សូម​ព្រះអង្គ​
ថយ | ទំព័រទី ៣៥៧ | បន្ទាប់
ID: 636865643686093678
ទៅកាន់ទំព័រ៖