ព្រះត្រៃបិដក ភាគ ៥៤
ទ្រង់ដោះស្រាយបញ្ហា ដើម្បីជនទាំងអម្បាលនោះ ព្រោះធម៌នោះ ព្រះអង្គបានជ្រាបហើយ។
(ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាលភទ្រាវុធ) បុគ្គលគួរកំចាត់បង់នូវតណ្ហា ជាគ្រឿងប្រកាន់មាំ ក្នុងចំណែកខាងលើ ក្នុងចំណែកខាងក្រោម និងក្នុងចំណែកទទឹង គឺត្រង់កណ្តាល ឲ្យអស់ទៅ ព្រោះថា ជនទាំងអម្បាលនោះ ប្រកាន់មាំនូវរបស់ណា ៗ ក្នុងលោក មាររមែងជាប់តាមសត្វ ដោយរបស់នោះ ៗ វិញដែរ ហេតុនោះ ភិក្ខុកាលដឹង ឃើញនូវពួកសត្វអ្នកជាប់នៅក្នុងអារម្មណ៍ផ្សេង ៗ ជាទីតាំងនៃមច្ចុមារនេះថា សត្វជាប់នៅព្រោះសេចក្តីប្រកាន់មាំដូច្នេះ គប្បីជាអ្នកមានសតិ មិនប្រកាន់មាំនូវគ្រឿងខ្វល់ក្នុងលោកទាំងពួង។
ចប់ ភទ្រាវុធមាណវកប្បញ្ហា ទី១២។
ID: 636865643935137922
ទៅកាន់ទំព័រ៖