ព្រះត្រៃបិដក ភាគ ៥៤

​ឧទយ​ប្ប​ញ្ហា​ ​ទី១៣​


 [​១២៤​]​ ​(​ឧទយ​មាណព​ដ៏​មាន​អាយុ​ ​ទូល​សួរ​ថា​)​ ​ខ្ញុំ​ព្រះអង្គ​ជា​អ្នក​ត្រូវការ​ដោយ​បញ្ហា​ ​ទើប​មក​គាល់​ ​(​ដើម្បី​សួរ​)​ ​ព្រះអង្គ​ជា​អ្នក​បំពេញ​ឈាន​ ​មាន​ព្រះ​សន្តាន​ប្រាសចាក​ធូលី​ ​គឺ​កិលេស​ ​មិន​មាន​អាសវៈ​ ​បាន​ទ្រង់​ធ្វើ​កិច្ច​ ​ដែល​គួរ​ធ្វើ​ស្រេចហើយ​ ​ដល់​នូវ​ត្រើយ​នៃ​ធម៌​ទាំងពួង​ ​សូម​ព្រះអង្គ​ទ្រង់​សំដែង​នូវ​វិមោក្ខធម៌​ ​គឺ​ព្រះ​អរហត្ត​ ​ជា​គ្រឿង​ទំ​លាយ​អវិជ្ជា​ចេញ​បាន​។​ ​
 (​ព្រះមានព្រះភាគ​ ​ទ្រង់​ដោះស្រាយ​ថា​ ​ម្នាល​ឧទយៈ​)​ ​តថាគត​ពោល​នូវ​ការ​លះ​នូវ​កាមច្ឆន្ទៈ​ ​និង​ទោមនស្ស​ទាំងពីរ​យ៉ាង​ផង​ ​ការ​បន្ទោបង់​នូវ​សេចក្តី​រួញរា​ផង​ ​ការ​ឃាត់​បង់​នូវ​កុក្កុ​ច្ចៈ​ផង​ ​មាន​ឧបេក្ខា​ ​និង​សតិ​ដ៏​បរិសុទ្ធ​ ​មាន​សេចក្តី​ត្រិះរិះ​ក្នុង​ធម៌​ជា​ប្រធាន​ថា​ ​ជា​វិមោក្ខធម៌​ ​គឺ​ព្រះ​អរហត្ត​ ​ជា​គ្រឿង​ទំ​លាយ​នូវ​អវិជ្ជា​ចេញ​បាន​។​ ​
 សត្វលោក​មាន​អ្វី​ជា​គ្រឿង​ចងទុក​ ​អ្វី​ជា​គ្រឿង​សញ្ចរ​ទៅ​នៃ​សត្វលោក​នោះ​ ​លោក​ពោល​ថា​ ​និព្វាន​ ​ៗ​ ​ដូច្នេះ​ ​តើ​ព្រោះ​លះ​អ្វី​បាន​។​
 សត្វលោក​ ​មាន​សេចក្តី​ត្រេកត្រអាល​ ​ជា​គ្រឿង​ចងទុក​ ​មាន​សេចក្តី​គិត​ជញ្ជឹង​ ​ជា​គ្រឿង​សញ្ចរ​ទៅ​នៃ​សត្វលោក​នោះ​ ​
ថយ | ទំព័រទី ៣៥៩ | បន្ទាប់
ID: 636865644309219318
ទៅកាន់ទំព័រ៖