ព្រះត្រៃបិដក ភាគ ៥៤

​បពិត្រ​ព្រះអង្គ​ជា​សក្ស​ពង្ស​ ​ខ្ញុំ​ព្រះអង្គ​សូម​ទូល​សួរ​ ​ញាណ​របស់​បុគ្គល​ ​មាន​សេចក្តី​កំណត់​ ​កត់សំគាល់​ក្នុង​រូប​ ​បាន​ជាក់ច្បាស់​ ​(​បានសម្រេច​ដល់​រូបជ្ឈាន​ហើយ​)​ ​លះបង់​រូបារម្មណ៍​ទាំងអស់​បាន​ហើយ​ ​(​កន្លង​រូបជ្ឈាន​ហើយ​)​ ​ឃើញ​ទាំង​ខាងក្នុង​ ​ទាំង​ខាងក្រៅ​ថា​ ​វត្ថុ​បន្តិចបន្តួច​មិន​មាន​ ​(​សម្រេច​អរូបជ្ឈាន​ ​ដែល​ហៅថា​ ​អា​កិ​ព្ចាញ្ញា​យតនៈ​)​ ​បុគ្គល​មាន​សភាព​ដូច្នោះ​ ​តើ​ព្រះអង្គ​គប្បី​ប្រៀនប្រដៅ​ដោយ​ប្រការ​ដូចម្តេច​ទៀត​។​
 (​ព្រះមានព្រះភាគ​ ​ទ្រង់​ដោះស្រាយ​ថា​ ​ម្នាល​បោ​សា​លៈ​)​ ​តថាគត​ជ្រាប​វិញ្ញា​ណ​ដិ្ឋ​តិ​ ​(​ភូមិ​ជាទី​តាំង​នៃ​វិញ្ញាណ​)​ ​ទាំងអស់​ ​ទើប​ជ្រាប​បុគ្គល​នោះ​ ​កំពុង​ឋិតនៅ​ ​មានចិត្ត​ចុះ​ស៊ប់​ក្នុង​ ​(​អា​កិ​ញ្ចញ្ញា​យតនៈ​)​ ​មាន​អា​កិ​ញ្ចញ្ញា​យតនៈ​នោះ​ ​ប្រព្រឹត្តទៅ​ខាងមុខ​ ​មាន​អា​កិ​ញ្ចញ្ញា​យតនៈ​ជា​ដែន​កើត​ ​មាន​សេចក្តី​ត្រេកត្រអាល​ជា​គ្រឿង​ប្រកប​ដូច្នេះ​ ​លុះ​តថាគត​ជ្រាប​ច្បាស់​យ៉ាងនេះ​ហើយ​ ​លំដាប់​អំពី​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​នោះ​ ​ក៏​រមែង​ពិចារណា​ឃើញច្បាស់​ ​ក្នុង​សហជាត​ធម៌​នោះ​ ​នេះឯង​ជា​ញាណ​ដ៏​ពិ​ត​បា្រ​កដ​របស់​ព្រាហ្មណ៍​នោះ​ ​ជា​អ្នក​ប្រព្រឹត្ត​ចប់​ព្រហ្មចរិយ​ធម៌​។​

​ចប់​ ​បោ​សាល​មាណវ​ក​ប្ប​ញ្ហា​ ​ទី១៤​។​

ថយ | ទំព័រទី ៣៦១ | បន្ទាប់
ID: 636865644952176093
ទៅកាន់ទំព័រ៖