ព្រះត្រៃបិដក ភាគ ៥៤

​មោឃ​រា​ជ​ប្ប​ញ្ហា​ ​ទី១៥​


 [​១២៦​]​ ​(​មោឃ​រាជ​មាណព​ដ៏​មាន​អាយុ​ ​ទូល​សួរ​ថា​)​ ​បពិត្រ​ព្រះអង្គ​ជា​សក្យ​ពង្ស​ ​ខ្ញុំ​ព្រះអង្គ​ទូល​សួរ​អស់​វារៈ​ ​២​ ​ដង​ហើយ​ ​ព្រះអង្គ​មាន​ដួង​ចក្ខុ​ ​ក៏​មិនទាន់​បាន​ដោះស្រាយ​ ​ដល់​ខ្ញុំ​ព្រះអង្គ​នៅឡើយ​ ​បពិត្រ​ព្រះអង្គ​ជា​ទេព​ឥសី​ ​ខ្ញុំ​ព្រះអង្គ​បានឮ​ថា​ ​បើ​គេ​ទូល​សួរ​អស់​វារៈ​ ​៣​ ​ដង​ ​ព្រះមានព្រះភាគ​គង់​ដោះស្រាយ​ ​លោក​នេះ​ ​លោក​ដទៃ​ ​ព្រហ្មលោក​ ​ព្រមទាំង​ទេវលោក​ ​រមែង​មិនទាន់​ដឹង​នូវ​សេចក្តី​យល់​របស់​ព្រះអង្គ​ ​ជា​ព្រះ​គោតម​ដ៏​ទ្រង់​យស​ទេ​ ​ខ្ញុំ​ព្រះអង្គ​ជា​អ្នក​ត្រូវការ​ដោយ​បញ្ហា​ ​ទើប​មក​គាល់​ ​(​ដើម្បី​សួរ​)​ ​ព្រះអង្គ​ ​ជា​អ្នក​ឃើញ​ដ៏​លើសលុប​យ៉ាងនេះ​ ​បុគ្គល​កាល​ពិចារណា​នូវ​ខន្ធ​លោក​ដូចម្តេច​ ​មច្ចុរាជ​ទើប​មិនឃើញ​។​
 ម្នាល​មោឃ​រាជ​ ​អ្នក​ចូរ​ជា​អ្នកមាន​សតិ​សព្វកាល​ ​ចូរ​ពិចារណា​លោក​ ​ដោយ​សភាព​ជា​របស់​សូន្យ​ ​បុគ្គល​ដក​អ​ត្តា​នុ​ទិដ្ឋិ​ ​គឺ​សេចក្តី​ឃើញថា​ជា​ខ្លួនប្រាណ​ចេញ​ ​ទើប​ឆ្លង​មច្ចុរាជ​ចេញ​បាន​យ៉ាងនេះ​ ​បុគ្គល​កាល​ពិចារណា​លោក​យ៉ាងនេះ​ ​មច្ចុរាជ​ទើប​មិនឃើញ​។​

​ចប់​ ​មោឃ​រាជ​មាណវ​ក​ប្ប​ញ្ហា​ ​ទី១៥​។​

ថយ | ទំព័រទី ៣៦២ | បន្ទាប់
ID: 636865645263063875
ទៅកាន់ទំព័រ៖