ព្រះត្រៃបិដក ភាគ ៥៤
បិង្គិយប្បញ្ហា ទី១៦
[១២៧] (បិង្គិយមាណពដ៏មានអាយុ ទូលសួរថា) ខ្ញុំព្រះអង្គជាមនុស្សចាស់ មិនសូវមានកំឡាំង មានពណ៌សម្បុរអាប់អន់ ភ្នែកក៏មិនសូវភ្លឺ ត្រចៀកសម្រាប់ស្តាប់ ក៏មិនសូវឮ សូមកុំឲ្យព្រះអង្គវង្វេងវង្វាន់វិនាសក្នុងចន្លោះ សូមព្រះអង្គត្រាស់ប្រាប់ធម៌ ដែលខ្ញុំព្រះអង្គគួរដឹង ជាគ្រឿងលះជាតិ និងជរា ក្នុងអត្តភាពនេះឲ្យទាន។
(ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាលបិងិ្គយៈ) អ្នកចូរឃើញថា ជនទាំងឡាយ ជាអ្នកប្រមាថ រមែងលំបាកព្រោះរូបជាហេតុ រមែងឈឺចាប់ ក៏ព្រោះរូបជាហេតុ ម្នាលបិងិ្គយៈ ព្រោះដូច្នោះ អ្នកកុំប្រមាទ ចូរលះរូបចោលចេញ ដើម្បីមិនកើតតទៅទៀត។
ទិសទាំងឡាយនេះ គឺទិសធំ ៤ ទិសតូច ៤ ទាំងទិសខាងលើ ១ និងទិសខាងក្រោម ១ រួមត្រូវជា ១០ ទិស
ID: 636865645597412999
ទៅកាន់ទំព័រ៖