ព្រះត្រៃបិដក ភាគ ៥៤

​ព្រះពុទ្ធ​វចនៈ​ ​ដែល​ព្រះពុទ្ធ​ទ្រង់​សំដែង​ហើយ​ ​ចំពោះ​បញ្ហា​មួយ​ ​ៗ​ ​ដោយ​ប្រការ​យ៉ាងណា​។​ ​បើ​បុគ្គល​ណា​ ​ប្រតិបត្តិ​តាម​ដូច្នោះ​ ​បុគ្គល​នោះ​ ​គប្បី​ទៅ​អំពី​ទី​មិនមែន​ជា​ត្រើយ​ ​កាន់​ត្រើយ​បាន​ ​ព្រោះហេតុនោះ​ ​បុគ្គល​កាល​ចំរើន​មគ្គ​ដ៏​ឧត្តម​ ​គឺ​អដ្ឋង្គិក​មគ្គ​ ​គប្បី​ចេញ​ចាកទី​មិនមែន​ត្រើយ​ ​ទៅកាន់​ត្រើយ​ ​គឺ​ព្រះ​និពា្វន​។​ ​មគ្គ​នោះ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ទៅកាន់​ត្រើយ​ ​គឺ​ព្រះនិព្វាន​ ​ព្រោះហេតុនោះ​ ​ទើប​ឈ្មោះថា​ ​បារាយ​នៈ​ ​ដោយ​ប្រការ​ដូច្នេះ​។​
 [​១៣០​]​ ​(​បិ​ង្គិយៈ​ដ៏​មាន​អាយុ​ ​ពោល​សរសើរ​ព្រះមានព្រះភាគ​ ​ក្នុង​ទី​ជិត​ពាវ​រី​ព្រាហ្មណ៍​ដូច្នេះ​ថា​)​ ​ខ្ញុំ​នឹង​ច្រៀង​តាម​បា​រាយ​ន​ធម៌​ ​(​ព្រះមានព្រះភាគ​ ​បានឃើញ​យ៉ាងណា​ ​ទ្រង់​សំដែង​យ៉ាងនោះ​)​ ​ព្រះមានព្រះភាគ​ ​បា្រស​ចាក​មន្ទិល​ ​ព្រះអង្គ​មា​នបា្រ​ជ្ញា​ញាណ​ដូចជា​ដែនដី​ ​ព្រះអង្គ​មាន​សេច​ក្តី​បា្រ​ថ្នា​លះ​ចេញ​ហើយ​ ​មានទុក្ខ​រលត់​ហើយ​ ​ព្រះអង្គ​ជា​បុគ្គល​ប្រសើរ​ ​គប្បី​ពោល​ពាក្យ​មុសាវាទ​ ​ដោយហេតុ​ដូចម្តេច​កើត​។​ ​បើ​ដូច្នោះ​ ​ខ្ញុំ​នឹង​សូម​សំដែង​វាចា​ ​ដែល​ប្រកបដោយ​គុណ​ ​គួរ​សរសើរ​របស់​ព្រះមានព្រះភាគ​ ​ព្រះអង្គ​មានមន្ទិល​ ​និង​មោហៈ​លះបង់​ហើយ​ ​ទាំង​មានះ​ ​និង​មក្ខៈ​ ​ក៏​ព្រះអង្គ​លះបង់​បាន​ដាច់​ស្រឡះ​ហើយ​។​ ​
ថយ | ទំព័រទី ៣៦៦ | បន្ទាប់
ID: 636865646377687628
ទៅកាន់ទំព័រ៖