ព្រះត្រៃបិដក ភាគ ៥៤

​ព្រះពុទ្ធ​មាន​ចក្ខុ​ជុំវិញ​ ​គឺ​សព្វញ្ញុតញ្ញាណ​ ​បន្ទោបង់​នូវ​សេចក្តី​ងងឹត​ ​ដល់​នូវ​ទីបំផុត​នៃ​លោក​ ​កន្លង​ផុត​នូវ​ភព​ទាំងពួង​ ​ព្រះអង្គ​មិន​មាន​អាសវៈ​ ​លះបង់​នូវ​ទុក្ខ​ទាំងពួង​ ​មាន​ព្រះនាម​ជាស​ច្ច​បុគ្គល​ ​ខ្ញុំ​ក៏បាន​ចូល​ទៅ​រក​ព្រះមានព្រះភាគ​ដ៏​ប្រសើរ​រួចហើយ​។​ ​បក្សី​លះបង់​ព្រៃតូច​ ​(​មាន​ផ្លែឈើ​តិច​)​ ​មក​អាស្រ័យ​ព្រៃធំ​ ​មាន​ផ្លែឈើ​ច្រើន​ ​ដូចម្តេច​មិញ​ ​ខ្ញុំ​លះបង់​គ​ណា​ចារ្យ​ដែល​មាន​សេចក្តី​ឃើញ​តិច​ ​(​មក​ប្រសព្វ​ព្រះមានព្រះភាគ​)​ ​មាន​ព្រះ​ប្រាជ្ញា​ដ៏​ច្រើន​ ​ដូច​ហង្ស​ហើរ​មក​ចុះ​ក្នុង​ស្រះ​ធំ​។​ ​ពួក​អាចារ្យ​ណា​មុន​ ​(​សាសនា​ព្រះ​គោតម​)​ ​អាចារ្យ​ទាំងនោះ​ ​បាន​ព្យាករ​ហើយ​ ​ដោយអាង​គោលការណ៍​ថា​ ​ដំណើរ​នោះ​ ​តែង​មាន​មក​ហើយ​ដូច្នោះ​ ​ៗ​ ​នឹង​មានត​ទៅខាងមុខ​ដូច្នេះ​ ​ៗ​ ​(​នេះ​ជា​ពាក្យ​ប្រដៅ​ ​ក្រៅ​ចាក​ពាក្យ​ប្រដៅ​ព្រះ​គោតម​)​ ​សេចក្តី​ព្យាករណ៍​ទាំងអស់​នោះ​ ​(​មិនទាន់​ប្រាកដ​ទេ​)​ ​គ្រាន់តែ​ពោល​ថា​ដូច្នេះ​ ​ៗ​ ​សេចក្តី​ព្យាករណ៍​ទាំងអស់​នោះ​ ​ជា​គ្រឿង​ធ្វើ​សេចក្តី​ត្រិះរិះ​ឲ្យ​ចំរើន​ឡើង​ ​(​ខ្ញុំ​មិន​ពេញចិត្ត​ក្នុង​ពាក្យ​នោះ​ឡើយ​)​ ​ព្រះមានព្រះភាគ​តែមួយ​ព្រះអង្គ​ប៉ុណ្ណោះ​ ​ទ្រង់​បន្ទោបង់​នូវ​ងងឹត​ ​គង់នៅ​ជា​សុខ​ ​ព្រះអង្គ​មាន​រស្មី​រុងរឿង​ ​ទ្រង់​ធ្វើ​នូវ​ពន្លឺ​ ​(​ដល់​លោក​)​។​ ​
ថយ | ទំព័រទី ៣៦៧ | បន្ទាប់
ID: 636865646566148407
ទៅកាន់ទំព័រ៖