ព្រះត្រៃបិដក ភាគ ៥៤
ព្រះគោតមមានញាណដ៏ក្រាស់ដូចផែនដី ព្រះគោតម ព្រះអង្គប្រកបដោយប្រាជ្ញាក្រាស់ដូចផែនដី ទ្រង់សំដែងធម៌ (ជាដំណើរទៅកាន់ព្រះនិព្វាន) ប្រកបដោយផលគួរឃើញជាក់ច្បាស់ មិនមានកំណត់កាល ជាគ្រឿងអស់តណ្ហា មិនមានឧបទ្ទវៈ គឺកិលេសដល់ខ្ញុំ នឹងរកសេចក្តីឧបមាចំពោះព្រះនិព្វាន ក្នុងទីណាមួយ មិនបានឡើយ។
(ពាវរីព្រាហ្មណ៍ សួរបិង្គិយមាណពថា) ម្នាលបិង្គិយៈ អ្នកដែលនៅឃ្លាត អំពីព្រះគោតម មានញាណក្រាស់ដូចផែនដី អំពីព្រះគោតម ប្រកបដោយប្រាជ្ញាក្រាស់ដូចផែនដីនោះ សូម្បីមួយរំពេចដែរឬ ព្រះគោតម ដែលបានសំដែងធម៌ ប្រកបដោយផលគួរឃើញជាក់ច្បាស់ មិនមានកំណត់កាល ជាគ្រឿងអស់ទៅនៃតណ្ហា មិនមានឧបទ្ទវៈ ដល់អ្នក នឹងរកសេចក្តីឧបមាចំពោះព្រះនិព្វាន ក្នុងទីណាមួយ មិនមានមែនទេឬ។
(បិង្គិយមាណព តបថា) បពិត្រពាវរីព្រាហ្មណ៍ ខ្ញុំមិនដែលឃ្លាតអំពីព្រះគោតម អ្នកមានញាណក្រាស់ដូចផែនដី អំពីព្រះគោតម អ្នកប្រកបដោយប្រាជ្ញាក្រាស់ដូចផែនដីនោះ សូម្បីមួយរំពេចទេ
ID: 636865646830923552
ទៅកាន់ទំព័រ៖