ព្រះត្រៃបិដក ភាគ ៥៤

​ព្រះ​គោតម​សំដែងធម៌​ ​ប្រកបដោយ​ផល​គួរ​ឃើញ​ជាក់ច្បាស់​ ​មិន​មានកំណត់​កាល​ ​ជា​គ្រឿង​អស់​ទៅ​នៃ​តណ្ហា​ ​មិន​មាន​ឧបទ្ទវៈ​ ​ដល់​ខ្ញុំ​ ​នឹង​រក​សេចក្តី​ឧបមា​ចំពោះ​ព្រះនិព្វាន​ ​ក្នុង​ទីណា​មួយ​ ​មិន​មាន​ពិតមែន​។​ ​បពិត្រ​ពាវ​រី​ព្រាហ្មណ៍​ ​ខ្ញុំ​មិន​ប្រមាទ​ ​ទាំងយប់​ទាំង​ថ្ងៃ​ ​ឃើញ​ព្រះ​គោតម​មាន​ព្រះ​ភាគ​អង្គ​នោះ​ដោយចិត្ត​ ​ហាក់បីដូចជា​ឃើញ​ដោយ​ចក្ខុ​ ​ខ្ញុំ​នមស្ការ​ ​(​ព្រះ​គោតម​)​ ​នៅរហូត​រាត្រី​ ​ខ្ញុំ​សំគាល់​ឃើញ​នូវ​ការ​មិន​នៅ​ប្រាសចាក​ព្រះ​គោតម​នោះ​ឯង​។​ ​ធម៌​ ​៤​ ​យ៉ាងនេះ​ ​គឺ​សទ្ធា​ ​១​ ​បីតិ​ ​១​ ​មនៈ​ ​១​ ​សតិ​ ​១​ ​(​ដែល​មាន​ក្នុង​សន្តាន​របស់ខ្ញុំ​)​ ​រមែង​មិន​ប្រាសចាក​សាសនា​នៃ​ព្រះ​គោតម​ទេ​ ​ព្រះ​គោតម​អ្នកមាន​បញ្ញា​ដូច​ផ្ទៃផែនដី​ ​ស្តេច​ទៅកាន់​ទិស​ណា​ ​ៗ​ ​ខ្ញុំ​នោះ​ ​ក៏​ជា​អ្នក​បង្អោន​ចិត្ត​ទៅ​ហើយ​ ​ដោយ​ទិសាភាគ​នោះ​ ​ៗ​ ​ឯង​។​ ​បពិត្រ​ពាវ​រី​ព្រាហ្មណ៍​ ​ខ្ញុំ​ជា​បុគ្គល​ចាស់​ ​មាន​កំឡាំង​ថយ​ហើយ​ ​ហេតុ​នោះ​ ​កាយ​ទៅ​ក្នុង​ទីនោះ​ ​មិនបានទេ​ ​ខ្ញុំ​ទៅ​អស់​កាល​ជានិច្ច​ ​ដោយដំណើរ​ ​គឺ​សេចក្តី​ត្រិះរិះ​ ​ព្រោះថា​ ​ចិត្ត​ខ្ញុំ​ប្រកប​ហើយដោយ​ការ​រលឹក​ព្រះ​គោតម​នោះ​។​ ​
ថយ | ទំព័រទី ៣៦៩ | បន្ទាប់
ID: 636865647014344043
ទៅកាន់ទំព័រ៖