ព្រះត្រៃបិដក ភាគ ៥៤

 ​យើង​ទាំង​ទ្បាយ​ ​ដឹង​ច្បាស់​នូវ​ហេតុ​នុ៎ះ​ថា​ ​នោះ​ជា​សេចក្តី​វិនាស​ទី​ ​១​ ​បពិត្រ​ព្រះមានព្រះភាគ​ ​សូម​ព្រះអង្គ​សំដែង​នូវ​ហេតុ​ទី​ ​២​ ​អ្វី​ជា​ប្រធាន​នៃ​សេចក្តី​វិនាស​។​ ​
 ​បុគ្គល​មាន​ពួក​អសប្បុរស​ជាទីស្រឡាញ់​ ​មិន​ធ្វើ​សេចក្តី​ស្រឡាញ់​ចំពោះ​ពួកសប្បុរស​ ​ពេញចិត្ត​ចំពោះ​ធម៌​របស់​ពួក​អសប្បុរស​ ​នោះ​ជា​ប្រធាន​នៃ​សេចក្តី​វិនាស​។​ ​
 យើង​ទាំងឡាយ​ ​ដឹង​ច្បាស់​នូវ​ហេតុ​នុ៎ះ​ថា​ ​នោះ​ជា​សេចក្តី​វិនាស​ទី​ ​២​ ​បពិត្រ​ព្រះមានព្រះភាគ​ ​សូម​ព្រះអង្គ​សំដែង​នូវ​ហេតុ​ទី​ ​៣​ ​អ្វី​ជា​ប្រធាន​នៃ​សេចក្តី​វិនាស​។​
 ជន​អ្នក​ដេកលក់​ច្រើន​ក្តី​ ​និយាយ​ច្រើន​ក្តី​ ​មិន​ខ្មីឃ្មាត​ក្តី​ ​ខិ្ជល​ច្រអូស​ក្តី​ ​ប្រាកដ​តែ​ខាង​ក្រោធ​ក្តី​ ​នោះ​ជា​ប្រធាន​នៃ​សេចក្តី​វិនាស​។​ ​
 យើង​ទាំងឡាយ​ ​ដឹង​ច្បាស់​នូវ​ហេតុ​នុ៎ះ​ថា​ ​នោះ​ជា​សេចក្តី​វិនាស​ទី​ ​៣​ ​បពិត្រ​ព្រះមានព្រះភាគ​ ​សូម​ព្រះអង្គ​សំដែង​នូវ​ហេតុ​ទី​ ​៤​ ​អ្វី​ជា​ប្រធាន​នៃ​សេចក្តី​វិនាស​។​
 បុគ្គល​ជា​អ្នក​ស្តុកស្តម្ភ​ ​តែ​មិន​ចិញ្ចឹម​មាតា​ក្តី​ ​បិតា​ក្តី​ ​ដែល​ចាស់​ ​មាន​វ័យ​កន្លង​ហើយ​ ​នោះ​ជា​ប្រធាន​នៃ​សេចក្តី​វិនាស​។​ ​
ថយ | ទំព័រទី ៣៧ | បន្ទាប់
ID: 636865490566965764
ទៅកាន់ទំព័រ៖