ព្រះត្រៃបិដក ភាគ ៥៤
(ពាវរីព្រាហ្មណ៍ តបថា) ខ្ញុំ (ដេកនៅ) ក្នុងភក់ គឺកាម អន្ទះអន្ទែង (ព្រោះតណ្ហា) សាត់អណ្តែតទៅអំពីកោះ ទៅកាន់កោះ គឺចេញអំពីសំណាក់សាស្តាមួយ ទៅកាន់សំណាក់សាស្តាមួយ ខ្ញុំក៏បានជួបប្រទះនឹងព្រះសម្ពុទ្ធ ព្រះអង្គមិនមានអាសវៈ ឆ្លងផុតឱឃៈហើយ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា វក្កលិ ១ ភទ្រាវុធ ១ និងអាឡវិគោតម ១ សុទ្ធតែជាអ្នកមានសទ្ធាចុះស៊ប់ យ៉ាងណាមិញ សូម្បីអ្នក ក៏ចូរបញ្ចេញនូវសទ្ធាមកចុះ ក៏យ៉ាងនោះដែរ ម្នាលបិង្គិយៈ អ្នកនឹងដល់នូវត្រើយនៃសង្សារ ជាទីតាំងនៃមច្ចុមារ។
(ព្រះបិង្គិយៈ ទូលសរសើរព្រះមានព្រះភាគថា) ខ្ញុំព្រះអង្គនេះ ជ្រះថ្លាដោយក្រៃពេក ព្រោះបានស្តាប់ព្រះវាចានៃព្រះអង្គជាព្រះមុនី ព្រះអង្គត្រាស់ដឹងហើយ ដោយព្រះអង្គឯង ព្រះអង្គមានដំបូលគ្រឿងប្រក់បើកហើយ មិនមានកិលេសគ្រឿងរឹងត្អឹង ទ្រង់មានបដិភាណ ទ្រង់ជ្រាបនូវអធិទេវៈទាំងឡាយ គឺធម៌សម្រាប់ធ្វើសត្វឲ្យជាទេវតាដ៏ក្រៃលែង ទ្រង់ជ្រាបនូវធម្មជាតទាំងពួង ជាធម៌ដ៏ប្រសើរ និងថោកទាប (ដល់ខ្លួន និងអ្នកដទៃ)។
ID: 636865647305170677
ទៅកាន់ទំព័រ៖