ព្រះត្រៃបិដក ភាគ ៥៤
ព្រះសាស្តា ទ្រង់ធ្វើនូវទីបំផុតនៃបញ្ហាទាំងឡាយ ដល់ពួកជនដែលប្តេជ្ញាថា ជាអ្នកមានសេចក្តីសង្ស័យ ព្រះនិព្វាន ជាគុណជាតមិនកក្រើក មិនញាប់ញ័រ សេចក្តីឧបមា ចំពោះព្រះនិព្វាន ក្នុងទីណាមួយ មិនមានឡើយ។ ខ្ញុំព្រះអង្គនឹងដល់ (នូវអនុបាទិសេសនិព្វានធាតុ) ដោយពិត សេចក្តីសង្ស័យ ក្នុងព្រះនិព្វាននោះ មិនមានដល់ខ្ញុំព្រះអង្គទេ សូមព្រះមានព្រះភាគ ចាំទុកនូវខ្ញុំព្រះអង្គ ថាជាអ្នកមានចិត្តជឿស៊ប់ (ក្នុងព្រះនិព្វាន) ដោយប្រការដូច្នេះ។
ចប់ បារាយនវគ្គ ទី៥។
ឧទ្ទាននៃសូត្រ ក្នុងសុត្តនិបាត
[១៣១] ឧរគសូត្រ ១ ធនិយសូត្រ ១ ខគ្គវិសាណសូត្រ ១ កសិភារទ្វាជសូត្រ ១ ចុន្ទសូត្រ ១ បរាភវសូត្រ ១ វសលសូត្រ ១ ករណីយមេត្តសូត្រ ១ ហេមវតសូត្រ ១ អាឡវកយក្ខសូត្រ ១ វិជយសូត្រ ១ មុនិសូត្រ ជាសូត្រដ៏ប្រសើរ ១។
វគ្គដ៏ប្រសើរថ្លៃថ្លា តាំងនៅជាដំបូង ជាវគ្គទ្រទ្រង់នូវសូត្រ ១២ លោកចែកទុកល្អហើយ ព្រះមានព្រះភាគ ទ្រង់មានចក្ខុប្រាសចាកមន្ទិល ទ្រង់សំដែងទុកហើយ យើងឮមកថា ឧរគវគ្គ ជាវគ្គដ៏ប្រសើរ។
ID: 636865647670961599
ទៅកាន់ទំព័រ៖