ព្រះត្រៃបិដក ភាគ ៥៤

 ​កាម​សូត្រ​ ​១​ ​គុ​ហដ្ឋ​ក​សូត្រ​ ​១​ ​ទុ​ដ្ឋ​ដ្ឋ​ក​សូត្រ​ ​១​ ​សុទ្ធ​ដ្ឋ​ក​សូត្រ​ដ៏​ប្រសើរ​ ​១​ ​បរម​ដ្ឋ​ក​សូត្រ​ ​១​ ​ជរា​សូត្រ​ ​១​ ​តិ​ស្ស​មេ​ត្តេ​យ្យ​សូត្រ​ដ៏​ប្រសើរ​ ​លោក​ចែក​ទុក​ល្អ​ហើយ​ ​១​ ​ប​សូរ​សូត្រ​ ​១​ ​មា​គន្ទិ​យសូ​ត្រ​ ​១​ ​បុ​រា​ភេទ​សូត្រ​ ​១​ ​កលហ​វិវាទ​សូត្រ​ ​១​ ​វិ​យូ​ហសូ​ត្រ​ ​២​ ​គឺ​ចុ​ឡ​វិ​យូ​ហសូ​ត្រ​ ​និង​មហា​វិ​យូ​ហសូ​ត្រ​ ​តុ​វដ្ត​ក​សូត្រ​ ​១​ ​អត្ត​ទណ្ឌ​សូត្រ​ ​១​ ​សារីបុត្ត​សូត្រ​ ​១​ ​បណ្ឌិត​ទាំងឡាយ​ ​ពោល​នូវ​វគ្គ​នោះ​ថា​ ​អដ្ឋ​ក​វគ្គ​ ​ជាវ​គ្គ​ដ៏​ប្រសើរ​ ​ទ្រទ្រង់នូវ​សូត្រ​ ​១៦​ ​ក្នុង​លើក​ទី​ ​៤​។​
 ដូច​បានឮ​ថា​ ​ព្រះមានព្រះភាគ​ ​ជា​បុគ្គល​ប្រសើរ​ក្នុង​គណៈ​ ​ទ្រង់​គង់​ក្នុង​បាសាណ​កចេតិយ​ដ៏​ប្រសើរ​ ​ដែល​បុគ្គល​ចាត់ចែង​ល្អ​ហើយ​ ​ក្នុង​ប្រទេស​ដ៏​ប្រសើរ​ ​ជា​ប្រទេស​ជាទី​នៅ​នៃ​បុគ្គល​អ្នកមាន​បុណ្យ​បាន​ធ្វើ​ហើយ​ ​ក្នុង​មគធ​ជនបទ​ ​ជា​រមណីយដ្ឋាន​ ​ដែល​ព្រាហ្មណ៍​ទាំង​ ​១៦​ ​នាក់​ ​ទូល​សួរ​ហើយ​ ​នូវ​ធម៌​ណា​ទាំងពីរ​ដ៏​បរិបូណ៌​គ្រប់គ្រាន់​ក្នុង​បរិសទ្យ​ ​មាន​យោជន៍​ ​១២​ ​
ថយ | ទំព័រទី ៣៧៣ | បន្ទាប់
ID: 636865648136908250
ទៅកាន់ទំព័រ៖