ព្រះត្រៃបិដក ភាគ ៥៤
ទ្រង់ប្រកាសប្រទាននូវធម៌ តាមពាក្យបុច្ឆា គួរដល់បញ្ហាកម្ម ១៦ ព្រះជិនស្រី ជាបុគ្គលប្រសើរជាងសត្វមានជើងពីរ ទ្រង់ប្រកាសនូវអត្ថ បរិបូណ៌ដោយព្យញ្ជនៈ ជាទីកើតនៃសេចក្តីក្សេមក្សាន្ត ដល់សត្វដទៃ។
ព្រះសម្មាសម្ពុទ្ធ ជាបុគ្គលប្រសើរជាងសត្វមានជើងពីរ ទ្រង់សំដែងនូវសូត្រដ៏ប្រសើរ ដ៏វិចិត្រដោយធម៌ច្រើនយ៉ាង ទ្រង់សំដែងសូត្រដ៏ប្រសើរ ជាហេតុរួចចាកកិលេសទាំងពួង។
ព្រះសម្មាសម្ពុទ្ធ ប្រសើរជាងសត្វមានជើងពីរ ទ្រង់សំដែងសូត្រដ៏ប្រសើរ ប្រកបព្រមដោយព្យញ្ជនៈ និងអត្ថ និងបទ ដែលគួរសំគាល់បានដោយអក្ខរៈដែលចុះកាន់សេចក្តីឧបមា ជាពន្លឺដ៏ប្រសើរ គឺញាណ ជាគ្រឿងពិចារណានូវលោក។
ព្រះសម្មាសម្ពុទ្ធ ជាបុគ្គលប្រសើរជាងសត្វមានជើងពីរ ទ្រង់សំដែងសូត្រដ៏ប្រសើរ មិនមានមន្ទិល បា្រសចាកមន្ទិលដ៏ប្រសើរក្នុងមន្ទិល គឺរាគៈ មិនមានមន្ទិល ប្រាសចាកមន្ទិលដ៏ប្រសើរក្នុងមន្ទិល គឺទោសៈ មិនមានមន្ទិល ប្រាសចាកមន្ទិលដ៏ប្រសើរក្នុងមន្ទិល គឺមោហៈ ជាពន្លឺដ៏ប្រសើរ គឺញាណជាគ្រឿងពិចារណានូវលោក។
ID: 636865648431955125
ទៅកាន់ទំព័រ៖