ព្រះត្រៃបិដក ភាគ ៥៤

 ​ព្រះសម្មាសម្ពុទ្ធ​ ​ជា​បុគ្គល​ដ៏​ប្រសើរ​ជាង​សត្វ​មាន​ជើង​ពីរ​ ​ទ្រង់​សំដែង​សូត្រ​ដ៏​ប្រសើរ​ ​មិន​មានមន្ទិល​ ​ប្រាសចាក​មន្ទិល​ដ៏​ប្រសើរ​ក្នុង​មន្ទិល​ ​គឺ​កិលេស​ ​ប្រាសចាក​មន្ទិល​ដ៏​ប្រសើរ​ក្នុង​មន្ទិល​ ​គឺ​ទុច្ចរិត​ ​ជា​ពន្លឺ​ដ៏​ប្រសើរ​ ​គឺ​ញាណ​ជា​គ្រឿង​ពិចារណា​នូវ​លោក​។​
 ព្រះសម្មាសម្ពុទ្ធ​ ​ជា​បុគ្គល​ប្រសើរ​ជាង​សត្វ​មាន​ជើង​ពីរ​ ​ទ្រង់​សំដែង​នូវ​កិលេស​ ​ជា​គ្រឿង​ត្រាំ​ ​គ្រឿង​ចង​ ​គ្រឿង​ប្រកប​ផង​ ​នូវ​នី​វរ​ណៈ​ទាំងឡាយ​ផង​ ​នូវ​មន្ទិល​ ​៣​ ​ផង​ ​នូវ​សូត្រ​ដ៏​ប្រសើរ​ ​ជាហេតុ​នៃ​កិរិយា​រួចចាក​កិលេស​ផង​។​
 ព្រះសម្មាសម្ពុទ្ធ​ ​ជា​បុគ្គល​ប្រសើរ​ជាង​សត្វ​មាន​ជើង​ពីរ​ ​ទ្រង់​សំដែង​សូត្រ​ដ៏​ប្រសើរ​ ​ជា​គ្រឿង​បន្ទោបង់​នូវ​កិលេស​ទាំងពួង​ ​មិន​ឲ្យ​មានមន្ទិល​ ​ប្រាសចាក​កិលេស​គ្រឿង​ត្រេកអរ​ ​មិន​ញាប់ញ័រ​ ​មិន​សោក​ស្តាយ​ ​ជា​ធម៌​ល្អិត​សុខុម​ដែល​បុគ្គល​ឃើញ​បាន​ដោយ​កម្រ​ក្រៃលែង​។​
 ព្រះសម្មាសម្ពុទ្ធ​ ​ជា​បុគ្គល​ប្រសើរ​ជាង​សត្វ​មាន​ជើង​ពីរ​ ​ទ្រង់​សំដែង​នូវ​សូត្រ​ដ៏​ប្រសើរ​ ​ជា​ប្រធាន​នៃ​ទីពឹង​ ​ជាទី​កាត់​បង់​នូវ​ផ្ទៃ​នៃ​តណ្ហា​ ​និង​តម្រេក​ ​ដែល​បំបាក់​បង់​នូវ​រាគៈ​ ​និង​ទោសៈ​ ​ឲ្យ​ស្ងប់​រម្ងាប់​ ​និង​កំណើត​ទុគ្គតិ​ ​វិញ្ញាណ​ ​៥​។​
ថយ | ទំព័រទី ៣៧៥ | បន្ទាប់
ID: 636865648783125211
ទៅកាន់ទំព័រ៖