ព្រះត្រៃបិដក ភាគ ៥៤

 ​យើង​ទាំងឡាយ​ ​ដឹង​ច្បាស់​នូវ​ហេតុ​នុ៎ះ​ថា​ ​នោះ​ជា​សេចក្តី​វិនាស​ទី​ ​៤​ ​បពិត្រ​ព្រះមានព្រះភាគ​ ​សូម​ព្រះអង្គ​សំដែង​នូវ​ហេតុ​ទី​ ​៥​ ​អ្វី​ជា​ប្រធាន​នៃ​សេចក្តី​វិនាស​។​ ​
 បុគ្គល​បញ្ឆោត​ព្រាហ្មណ៍​ក្តី​ ​សមណៈ​ក្តី​ ​ឬ​អ្នក​សូម​ដទៃ​ក្តី​ ​ដោយ​ពាក្យ​កុហក​ ​នោះ​ជា​ប្រធាន​នៃ​សេចក្តី​វិនាស​។​
 យើង​ទាំងឡាយ​ ​ដឹង​ច្បាស់​នូវ​ហេតុ​នុ៎ះ​ថា​ ​នោះ​ជា​សេចក្តី​វិនាស​ទី​ ​៥​ ​បពិត្រ​ព្រះមានព្រះភាគ​ ​សូម​ព្រះអង្គ​សំដែង​នូវ​ហេតុ​ទី​ ​៦​ ​អ្វី​ជា​ប្រធាន​នៃ​សេចក្តី​វិនាស​។​
 បុរស​បុគ្គល​ ​មានទ្រព្យ​ជា​គ្រឿង​ត្រេកអរ​ច្រើន​ ​មាន​ប្រាក់​ ​សម្បូណ៌​ភោជន​ ​បរិភោគ​នូវ​ភោជន​មាន​រស​ឆ្ងាញ់​តែម្នាក់ឯង​ ​នោះ​ជា​ប្រធាន​នៃ​សេចក្តី​វិនាស​។​
 យើង​ទាំងឡាយ​ ​ដឹង​ច្បាស់​នូវ​ហេតុ​នុ៎ះ​ថា​ ​នោះ​ជា​សេចក្តី​វិនាស​ទី​ ​៦​ ​បពិត្រ​ព្រះមានព្រះភាគ​ ​សូម​ព្រះអង្គ​សំដែង​នូវ​ហេតុ​ទី​ ​៧​ ​អ្វី​ជា​ប្រធាន​នៃ​សេចក្តី​វិនាស​។​
 ជន​ដែល​រឹងត្អឹង​ដោយអាង​ជាតិ​ក្តី​ ​រឹងត្អឹង​ដោយអាង​ទ្រព្យ​ក្តី​ ​រឹងត្អឹង​ដោយអាង​គោត្រកូល​ក្តី​ ​ហើយ​មើលងាយ​ញាតិ​របស់​ខ្លួន​ ​នោះ​ជា​ប្រធាន​នៃ​សេចក្តី​វិនាស​។​
ថយ | ទំព័រទី ៣៨ | បន្ទាប់
ID: 636865490880643706
ទៅកាន់ទំព័រ៖