ព្រះត្រៃបិដក ភាគ ៥៤
ភិក្ខុណា មិនស្ទុះទៅ មិនក្រាញនៅ ជាអ្នកប្រាសចាករាគៈ ដោយគិតថា ធម្មជាត មានខន្ធជាដើម ទាំងអស់នេះ មិនទៀងទាត់ ភិក្ខុនោះ ឈ្មោះថា លះបង់ត្រើយខាងអាយ ដូចពស់សកសំណកចាស់ គ្រាំគ្រាចេញ។ ភិក្ខុណា មិនស្ទុះទៅ មិនក្រាញនៅ ជាអ្នកប្រាសចាកទោសៈ ដោយគិតថា ធម្មជាត មានខន្ធជាដើមទាំងអស់នេះ មិនទៀងទាត់ ភិក្ខុនោះ ឈ្មោះថា លះបង់ត្រើយខាងអាយ ដូចពស់សកសំណកចាស់គ្រាំគ្រាចេញ។ ភិក្ខុណា មិនស្ទុះទៅ មិនក្រាញនៅ ជាអ្នកប្រាសចាកមោហៈ ដោយគិតថា ធម្មជាត មានខន្ធជាដើមទាំងអស់នេះ មិនទៀងទាត់
ID: 636865478976692839
ទៅកាន់ទំព័រ៖